ហ៊ុន សែន ៖ បើ CNRP បង្កើតទូរទស្សន៍ មិនស្ថិតក្រោមការគ្រប់គ្រងក្រសួងព័ត៌មានទាល់តែទៅបង្កើតនៅឋានព្រះច័ន្ទ
សារព័ត៌មាន Cambodia News/
កំពង់ឆ្នាំង (០១ កក្កដា ២០១៤) ៖ ថ្លែងនៅក្នុងទិវា មច្ឆាជាតិ ១ កក្កដា នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១ ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា បើគណបក្សប្រឆាំង ចង់បង្កើតទូរទស្សន៍ មួយដែលឯករាជ្យ មិនស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងព័ត៌មាន និងមិននៅក្រោមច្បាប់សារព័ត៌មាននោះ ទាល់តែទៅបង្កើតនៅឋានព្រះច័ន្ទ។
លោក ហ៊ុន សែត បន្តថា កុំមកចង់បង្កើត តំបន់អប្បគមន៍នៅកម្ពុជា ហើយបើចង់លើកអង់តែន លើកមើលទៅ។
ជាមួយគ្នានោះ លោក ហ៊ុន សែន បានបន្តថា ប្រសិនបើគណបក្សសង្រ្គោះជាតិ នៅតែលើក យកបញ្ហានេះ(២ភាគ៣) មកធ្វើជាប្រធាន បទសម្រាប់ពិភាក្សាបន្តទៀតនោះ នឹងនាំឲ្យជាប់គាំងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមិនអាចដោះស្រាយចេញដដែល ហើយនៅតែអូសបន្លាយ បន្តទៅទៀត៕