រដ្ឋា​ភិបាល​យោធា​ថៃ ​ផ្តល់​ប័ណ្ណ​ធានា​សុខ​ភាព​ដល់​ពល​ករ​

សារព័ត៌មាន​ Cambodia News/

ថៃ (០១ កក្កដា ២០១៤) ៖ កាសែត​បាងកក​ប៉ុស្តិ៍​ថៃ បាន​ចុះផ្សាយ​ថា រដ្ឋាភិបាលយោធា​ថៃ ឲ្យដឹង​ថា​ពលក​រមក​ពី​ប្រទេស​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ អាច​ទិញ​ប័ណ្ណ​ធានា​សុខភាព​បាន​សម្រាប់​ការ​ស្នាក់​នៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ​។​

តម្លៃ​នៃ​ប័ណ្ណធានា​សុខភាព​នេះ មាន​ពីរ គឺ​តម្លៃ​៥០០​បាត សម្រាប់​ការធានា​សុខភាព​រយៈពេល​៣​ខែ និង​៩០០​បាត សម្រាប់​រយៈពេល​៦​ខែ​។​សមាជិក​គ្រួសារ​របស់​ពលករ អាច​ទិញ​ប័ណ្ណ​បាន ហើយ​ការ​ពិនិត្យ​សុខភាព​ត្រូវ​បាន​ទទួលខុសត្រូវ​ដោយ​ប្រព័ន្ធ​ធានា​សុខ​ភាព​របស់​​ថៃ​។​

គួបញ្ជាក់ថា ក្រោយ​ពី​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​២២​ខែ​ឧសភា រ​ដ្ឋា​ភិ​បា​ល​​យោ​ធា​​​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​ទាំង​នាក់ ទាំង​មិន​ស្របច្បាប់ និង​ស្រប​ច្បាប់​មក​កម្ពុជា​វិញ​។

យោង​តាម​​របាយការណ៍​ក្រសួង​មហាផ្ទៃ​កម្ពុជា​ឲ្យដឹងថា គិតពី​ថ្ងៃ​ទី​០៦ ដល់​២២​ខែ​មិថុនា​ ពលករ​ខ្មែរ​ជាង​២២​ម៉ឺន​នាក់​ត្រូវបាន​រដ្ឋា​ភិបាល​យោធា​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ ក្នុងនោះ​មាន​អ្នកស្លាប់​៨​នាក់ និង​របួស​១៦​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ​៕

រូប កាសែតបាងកកប៉ុស្តិ៍ថៃ
រូប កាសែតបាងកកប៉ុស្តិ៍ថៃ

Related Articles

Back to top button
Close
Close