លោក ហ៊ុន សែន ព្រមានថានរណាធ្វើឲ្យប្រទេសមានអស្ថិរភាព និងធ្លាក់ក្នុងសង្គ្រាមគឺជាឧក្រិដ្ឋជន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (30 មិថុនា 2014) ៖ ថ្លែងក្នុងពិធីសម្ពោធផ្សារទំនើបរបស់ជប៉ុន(អ៊ីន អន)កាលពីព្រឹកមិញលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាជនណាម្នាក់ដែលធ្វើឲ្យប្រទេសកម្ពុជាមានអស្ថិរភាព និងធ្លាក់ទៅក្នុងភ្លើងសង្គ្រាម អ្នកនោះគឺជាឧក្រិដ្ឋជន។
ការថ្លែងរបស់ លោក នាយករដ្ឋមន្ត្រីធ្វើឡើងនៅចំពោះមុខរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហ្វីមីអូ គីស៊ីដា ដោយលោក បានអះអាងថាផ្សារអ៊ីអន កើតឡើងដោយសារប្រទេសកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិ និងមិនមានសកម្មភាពអនាធិបតេយ្យតាមដងផ្លូវ។
លោក ហ៊ុន សែន បញ្ជាក់ថាប្រទេសជប៉ុនបានជួយកម្ពុជាឲ្យចៀសផុតពីសង្គ្រាម កាលពីអតីតកាល។ គួរបញ្ជាក់ថាផ្សារទំនើប អ៊ីន អន ស្ថិតនៅតាមបណ្តោយផ្លូវសុធារសជិតស្ថិតទូតរុស្សី ក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវដាក់សម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤នេះ ៕