បុរស​ម្នាក់​ចង​កសម្លាប់​ខ្លួន​ ព្រោះ​ខឹង​ប្រពន្ធ​មិន​ឲ្យ​មើល​ទូរទស្សន៍​

សារព័ត៌មាន​ Cambodia News /

ភ្នំ​ពេញ​ (២៨ មិថុនា ២០១៤) ៖ កាល​ពី​ល្ងាចថ្ងៃទី២៧ ខែមិថុ​នា បុរសម្នាក់ បានដាច់ចិត្តចងក បញ្ចប់ជីវិត របស់ខ្លួន នៅ​ក្នុ​​ងប​ន្ទ​ប់​ជួល ដែល​ស្ថិតនៅក្នុងបរិវេណ រោងចក្រដំបូលខៀវ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខ​ណ្ឌ​​ពោ​ធិ៍សែ​​នជ័យ។

សេចក្តីរាយការណ៍ ពីសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មូល​ហេ​តុ​ដែល​នាំ​ឱ្យ​បុ​រ​ស​រូ​ប​នេះ ចងកបញ្ចប់ជីវិត ព្​រោះ​តែ​ឈ្លោះ​ទាស់​ទែង ជាមួយប្រពន្ធរបស់ខ្លួន រឿងដណ្តើមគ្នា ​មើល​​ទូ​រ​ទ​ស្សន៍ ពោលប្រពន្ធ ឱ្យបិទទូរទស្សន៍ តែប្តីចង់មើលតទៅទៀត ។

ជនរងគ្រោះ ឈ្មោះ នេត សៅ អាយុ ៥០ឆ្នាំ មុខរបរបេះក្រអៅឈូកលក់ មា​ន​សុ្រ​​ក​កំ​ណើ​ត​នៅ​ខេ​ត្ត​កំពង់ស្ពឺ បានយកខ្សែពួរ ចងក សម្លាប់​ខ្លួននៅក្នុងបន្ទប់ជួល ។ ​

បើតាមសមត្ថកិច្ច នៅពេលដែលកូនរបស់ជនរងគ្រោះ ត្រឡប់មកពីធ្វើការរោងចក្រ អើ​ត​មើ​ល​ទៅ​ខា​​ងក្នុងផ្ទះ ស្រាប់​តែ​ឃើញ​ជន​ង​គ្រោះ​ ចងក ក៏ធាក់ទ្វារចូល ប៉ុន្តែជនរងគ្រោះ ​បាន​ស្លា​​ប់​បា​ត់​ទៅហើយ ៕ 

Kosal-0311

Related Articles

Back to top button
Close
Close