លោក​ ហ៊ុន​ សែន ​ជម្រុញ​ឲ្យ​រដ្ឋាភិ​បាល​យោធា​ថៃ ​ដោះ​លែង​ពល​ករ​ខ្មែ​រ​ដែល​ជាប់​ឃុំ ​

សារប័ត៌មាន​ ​Cambodia News/

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២៦ខែមិថុនា នេះ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២៦ខែមិថុនា នេះ។

ភ្នំពេញ​ (២៦ មិថុនា ២០១៤) ៖ ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ថ្ងៃទី​២៦​ខែមិថុនា នេះ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន  អំពាវនាវ​ឲ្យ​រដ្ឋាភិបាលយោធា​ថៃ ដោះលែង​ពលករ​ខ្មែរ​ជាង​ដប់​នាក់ ដែល​ត្រូវបាន​ថៃ​ចាប់ឃុំខ្លួន ករណី​ប្រើ​ឯកសារ​ឆ្លងដែន​ក្លែងក្លាយ។

លោក ហ៊ុន សែន បន្តថា ពលករ​ខែ្មរ ដែល​ប្រើ​ឯកសារ​ឆ្លងដែន​ក្លែងក្លាយ​គឺជា​កំហុស​ដោយ​អ​ចេតនា ហើយ​ថា​សូម្បីតែ​ហត្ថលេខា​របស់លោក ក៏មាន​អ្នក​បន្លំ​បានដែរ​។ ដូច្នេះ​លោក​ស្នើ​ឲ្យ​មន្ត្រី​ស្ថានទូត​ថៃ នាំសារ​របស់លោក​ទៅកាន់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ឲ្យ​ដោះលែង​អ្នក​ទាំងនោះ​។​ ​

តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹងថា គិតពី​ថ្ងៃទី​០៦ ដល់​២២​ខែមិថុនា​នេះ មាន​ពលករ​ខ្មែរ​ជាង​២២​ម៉ឺន​នាក់​ត្រូវបាន​រដ្ឋាភិបាលយោធា​ថៃ​បញ្ជូនមក កម្ពុជា​វិញ ក្នុងនោះ​មាន​អ្នកស្លាប់​៨​នាក់ និង​របួស​១៦​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ​៕

Related Articles

Back to top button
Close
Close