សុខ សោមាវត្តី ជីវិតពោរពេញ ដោយសុភមង្គល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មិថុនា ២០១៤) ៖ តារាជាច្រើននឹងមានការច្រណែន ពេល សុខ សោមាវត្តី បាន ប្រកាសថា នាងមិនត្រឹមតែ សម្បូរការងារធ្វើប៉ុណ្ណោះទេ ថែមទាំងមានស្វាមីល្អ ចេះស្រឡាញ់ថ្នាក់ថ្នមទៀតផង។ ក្រោយសម្រាលកូន សុខសោមាវត្តី បានយកមកវិញនូវរូបរាងដ៏ស្រស់ស្អាតដូចកាលនៅវ័យក្រមុំដោយគ្រាន់ តែនាងដូចជាបែកសាច់បន្តិចប៉ុណ្ណោះ ។
អាស្រ័យហេតុនេះនាងត្រូវបានក្រុមហ៊ុនរកស៊ីក្នុងវិស័យកម្សាន្តអញ្ជើញឲ្យចូលរួមក្នុងការថតខ្សែភាពយន្តនិងសកម្មភាពផលិតផលិតផលកម្សាន្តដទៃទៀតជាច្រើន។ តារាកូន មួយនេះបាននិយាយប្រាប់ទស្សនាវដ្តីប្រជាប្រិយថា សព្វថ្ងៃនាងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះមានការងារធ្វើ ច្រើន។
សុខសោមាវត្តី មិនមានការជំទាស់ពីស្វាមីរបស់នាងទេ ។ ស្វាមីរបស់នាងមិនត្រឹមតែ បើកឱកាសឲ្យនាងចូលប្រឡូកក្នុងវិស័យសិល្ប:វិញទេថែមទាំងស្រឡាញ់និងថ្នាក់ថ្នមប្រពន្ធកូនទៀតផង ។ប្តីរបស់ សុខសោមាវត្តីជាប្តីដ៏ល្អមិនចេះធ្វើឲ្យប្រពន្ធជួបបញ្ហាខ្វល់ចិត្តហើយនៅពេលទំនេរពីការងារផ្ទាល់ខ្លួន ប្តីដ៏ល្អរូបនេះតែងតែយកពេលវេលានោះមកគិតគូរពីសុខទុក្ខគ្រួសារគ្រប់ពេល ។
សុខ សោមាវត្តី បាននិយាយថា“នៅពេលនេះគ្រួសាររបស់ខ្ញុំមិនមានបញ្ហាអ្វីទេ គឺមានសុភមង្គលណាស់ព្រោះ ប្តីខ្ញុំយល់ចិត្តខ្ញុំ ហើយខ្ញុំក៏យល់ចិត្តរបស់គាត់បានច្បាស់ដែរ”។