អាជ្ញាធរក្រុង ព្រមានក្រុមហ៊ុនយកភាស៊ី ដែលយកលើសសៀវភៅបន្ទុក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មិថុនា ២០១៤) ៖ ក្នុងកិច្ចប្រជុំស្តីពី«តម្លៃប្រមូលភាស៊ីទាំង១២ខណ្ឌ» កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា លោក សេង រតនៈ អភិបាលរងរាជធានីភ្នំពេញ ព្រមានលុបចោលកិច្ចសន្យាបញ្ឈប់អាជីវកម្មប្រមូល ភាស៊ីជាមួយក្រុមហ៊ុនណា ដែលមិនអនុវត្តន៍តាមសៀវភៅបន្ទុក។
លោក សេង រតនៈ បានជំរុញឲ្យម្ចាស់ក្រុមហ៊ុន ដេញថ្លៃភាស៊ីទាំងអស់ ត្រូវតែអនុវត្តន៍តាមសៀវភៅបន្ទុកឲ្យបានខ្ជាប់ខ្ជួន ដោយមិនការប្រែប្រួលឡើយ ទាំងតម្លៃភាស៊ី តម្លៃផ្ញើរកង់-ម៉ូតូ និងរថយន្ត។
លោក បន្តថា បើក្រុមហ៊ុនណានៅតែល្មើស មិនអនុវត្តតាមសៀវបន្ទុកនោះទេ សាលារាជធានីភ្នំពេញ នឹងលុបកិច្ចសន្យាឈប់ឲ្យធ្វើអាជីវកម្មតែម្តង ។
ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរដែនដី ក៏ដូចគណៈកម្មការគ្រប់គ្រងផ្សារ បានលើកឡើង ថា ការអនុវត្តយកតម្លៃភាស៊ី តម្លៃផ្ញើរកង់-ម៉ូតូ និងរថយន្ត លើសពី សៀវភៅបន្ទុក ដោយសារតែក្រុមហ៊ុនដេញថ្លៃភាស៊ី ពេលដេញបានហើយយកទៅលក់ឲ្យអ្នកម៉ៅការបន្ត ទើបធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដល់អាជីវករលក់ដូរ៕