ថៃសន្យានឹងធ្វើឱ្យល្អប្រសើររឿងពលករខ្មែរស្របច្បាប់
សារព័ត៌មាន Cambodia News/
ថៃ( ២៥ មិថុនា ២០១៤) ៖ ក្នុងជំនួបរវាងភាគីថៃ និងអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃកាលពីម្សិលមិញ គណៈធម្មាធិការរក្សាសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ (NCPO) បានសន្យា នឹងយកចិត្តទុកដាក់ ដល់កម្មករខ្មែរស្របច្បាប់ ដើម្បីឲ្យកម្មករទាំងនោះមានជីវភាពល្អប្រសើរជាងមុន និងឲ្យស្របតាមច្បាប់សិទ្ធិមនុស្ស។
យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២៥ ខែមិថុនានេះ បានឲ្យដឹងថា ការសន្យាពីភាគីថៃបានធ្វើឡើង ក្នុងជំនួបរវាងលោកជំទាវ អ៊ាត សុភា អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមេបញ្ជាការ លោក Tanasak Patimapragorn នៅឯទីស្នាក់ការកណ្ដាលកងកម្លាំងរាជរដ្ឋាភិបាលថៃ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ របបយោធាបានបញ្ជូនកម្មករខុសច្បាប់កម្ពុជា ជាង ២សែននាក់ត្រលប់មកកម្ពុជាវិញ៕