សាលា​រាជ​ធានី​ភ្នំពេញ​កំណត់​យក​ភ្លើង​ស្តុប​​ ៦​កន្លែង​ ជា​ភ្លើង​ស្តុប​គំរូ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៤ មិថុនា ២០១៤) ៖ សាលា​រាជធានី​ភ្នំពេញ បាន​កំណត់​យក​ភ្លើងស្តុប ៦​កន្លែង ក្នុងនោះ មានដូចជា ភ្លើងស្តុប​កាណាឌីយ៉ា ស្តុប​ទួលគោក ស្តុប​អាងទឹក​អូឡាំពិក ស្តុប​បូកគោ ស្តុប​ពេទ្យ​ចិន និង​ស្តុប​ផ្សារ​ដើម​គរ ដើម្បី បញ្ចប់​សកម្មភាព​កុមា​រ​អនាថា ជនអនាថា ដែល​ដើរ​សុំទាន ឬ​ដើរ​លក់​ផ្កា​។​បើ​វិធានការ​ទទួលបាន​ជោគជ័យ នោះ ភ្លើងស្តុប​ទាំង​៦​កន្លែង​នោះ​នឹង​ក្លាយជា​ភ្លើងស្តុប​គំរូ​។​

នេះ​បើ​យោង​តាម​ការ ចុះផ្សាយ​របស់ គេហទំព័រ សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣​មិថុនា​។​ក្នុង​គេហទំព័រ​ដដែល​បានបង្ហាញ​ថា  នេះ​គឺជា​វិធានការ ដែល​អាជ្ញាធរ អះ​អាង​ថា ដើម្បី​កុំឲ្យ​មាន​ផលប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​ទូទៅ​ដែល​ឆ្លងកាត់​តាម​ភ្លើងស្តុប​ទាំងនោះ​។​

គួរកត់សម្គាល់​ថា កន្លងមក មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​រិះគន់ សកម្មភាព​ជនអនាថា និង​អ្នកសុំទាន ដែល​បាន​បង្ក​អ​នាធិ​បេត​យ្យ នៅតាម​ភ្លើងស្តុប​ក្នុង​រាជធានី​ភ្នំពេញ ថា សាលា​រាជធានី​ភ្នំពេញ​គ្មាន​ចំណាត់ការ​លើ​បញ្ហា​នេះ​៕ ​

2014-06-24_People

 

Related Articles

Back to top button
Close
Close