ពលរដ្ឋ​ថៃ​ភាគច្រើន​គាំទ្រ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាលយោធា​

សារព័ត៌មាន​​ Cambodia News/ ​

ថៃ ​(​២៣ មិថុនា ២០១៤) ​៖ (លទ្ធផល​ស្ទាបស្ទង់​មតិ​បាន​បង្ហាញ​ឱ្យ​ឃើញ​ ថា​ ពលរដ្ឋ​ថៃ​ភាគច្រើន​​គាំទ្រ​ពី​ សកម្មភាព​ដឹកនាំ​របស់​រដ្ឋាភិបាលយោធា​ក្រោយ​ពេល​ធ្វើ​រដ្ឋប្រហារ​យក​អំណាច​ មក​គ្រប់គ្រង​កាលពី​ថ្ងៃ​ទី​២២​ឧសភា​ ដោយសារ​តែ​ការ​ចរចា​រទាំង​ប៉ុន្មាន​របស់​ រដ្ឋាភិបាល​លោកស្រី​ យី​ង​ឡាក់​ និង​ក្រុម​ ប្រឆាំង​លោក​ស៊ូ​ថេ​ប​ មិន​មាន​លទ្ធផល​ ទុក​ឱ្យ​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​វឹកវរ​ ។​

លទ្ធផល​ស្ទាបស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ ដោយ​អង្គការ​ Suan​ Dusit​ Poll​ ចាប់​ ផ្ដើម​នៅ​ថ្ងៃ​ទី​១៧​ រហូត​ដល់​ថ្ងៃ​ទី​២១​ មិថុនា​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ក្នុង​ចំណោម​ ពលរដ្ឋ​១០០​នាក់​ មានការ​គាំទ្ររ​ដ្ឋា​ភិ​ បាល​យោធា​រហូត​ដល់​៨៨​នាក់​ ទៅ​លើ​ សកម្មភាព​ដឹកនាំ​របស់​រដ្ឋាភិបាលយោធា​ រយៈពេល​ជាង​១​ខែ​កន្លង​មក​ ។​

ពលរដ្ឋ​ យល់​ឃើញ​ថា​ ប្រទេស​ជាតិ​ទទួល​បាន​ សន្ដិភាព​ និង​ស្ថិរភាព​ មិន​មាន​ហិង្សា​ ទៀត​ឡើយ​ ចាប់តាំងពី​យោធា​ឡើង​កាន់​ អំណាច​ ។​ ភាគច្រើន​ពលរដ្ឋ​ដែល​បាន​ សួរ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ដឹកនាំ​របស់​ រដ្ឋាភិបាលយោធា​ពួក​គាត់​បាន​បញ្ជាក់​ ថា​ រដ្ឋាភិបាលយោធា​បាន​ខិតខំ​ដោះ​ ស្រាយ​បញ្ហា​សំខាន់ៗ​ដូច​ជា​ ការ​ទូទាត់​ ប្រាក់​បំណុល​ដល់​ប្រជា​កសិករ​ និង​កាត់​ បន្ថយ​តម្លៃ​សេវាកម្ម​សាធារណៈ​ ។​ ពល​ រដ្ឋ​ថៃ​រហូត​ដល់​៦៥​ភាគរយ​ចង់ឱ្យរ​ដ្ឋា​ភិ​ បាល​យោធា​ដឹកនាំ​រហូត​ដល់​ប្រទេស​ជាតិ​ មាន​សុខ​សន្ដិភាព​ពេញលេញ​៕

image(86)

Related Articles

Back to top button
Close
Close