ភាព​យឺត​យ៉ាវ​​នៃ​​ការ​​ពេញ​វ័យ​

សារព័ត៌មាន​​ Cambodia News/ ​

សុខភាព​ (​២៣ មិថុនា ២០១៤) ​៖ ភាព​ពេញវ័យ គឺជា​ពេល​មួយ​ដែល​ខ្លួន​របស់​អ្នក​ត្រូវ​លូតលាស់​ពី​កុមារ​ទៅ​ជា​មនុស្ស​ពេញវ័យ​។ អ្នកនឹង​ដឹងថា អ្នក​កំពុងតែ​ឈាន​ចូល​អាយុ​ពេញវ័យ តាមរយៈ​ការប្រែប្រួល​នានា​ក្នុង​ខ្លួន​របស់​អ្នក​។​

ចំពោះ​ក្មេងស្រី អ្នកនឹង​សម្គាល់​ឃើញថា សុដន់​រីក​ធំ និង​ដុះ​រោម​លើ​ថ្ងាស​ក្បែរ​ប្រដាប់​បន្ត​ពូជ ហើយ​អ្នក​នឹង​មាន​រដូវ​។ រូបរាង​ទាំងមូល​របស់​អ្នក​ក៏​ប្រហែលជា​ផ្លាស់ប្តូរ​ផង​ដែរ ដូចជា ត្រគាក​រីក​ទូលាយ​ជាង​មុន​។

ចំពោះ​ក្មេងប្រុស អ្នក​នឹង​ចាប់ផ្តើម​ដុះ​រោម​នៅក្បែរ​ប្រដាប់បន្តពូជ និង​រោម​មុខ ហើយ​ពងស្វាស និង​លិង្គ​របស់​អ្នក​ធំ​ជាង​មុន​។ ទម្រង់​នៃ​ដងខ្លួន​របស់​អ្នក​ក៏​ចាប់ផ្តើម​ប្រែប្រួល​ផង​ដែរ ស្មា​រីក​ធំ ហើយ​ចាប់ផ្តើម​ឃើញ​មាន​សាច់ដុំ​។​

ការប្រែប្រួល​នេះ​ត្រូវ​បាន​បង្កឡើង​ដោយ​អ័រម៉ូន​ភេទ ដែល​ខ្លួន​របស់​អ្នក​ចាប់ផ្តើម​ផលិត​វា​ច្រើនជាង​មុន (​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ចំពោះ​ក្មេងប្រុស និង​អ័រម៉ូន​អឹ​សស្ត្រូ​សែន​ចំពោះ​ក្មេងស្រី​)​។​

ជាទូទៅ ការ​ពេញវ័យ​ចាប់ផ្តើម​នៅ​ចន្លោះ​អាយុ ៧ ឆ្នាំ ទៅ ១៣ ឆ្នាំ​ចំពោះ​ក្មេងស្រី និង​ចន្លោះ​ពី​អាយុ ៩ ឆ្នាំ ទៅ ១៥ ឆ្នាំ​ចំពោះ​ក្មេងប្រុស ប៉ុន្តែ វា​អាច​លឿន ឬ​យឺត​ជាង​នេះ ចំពោះ​មនុស្ស​មួយចំនួន​។​

​ជួនកាល អ្នក​អាច​ឆ្លងកាត់​អាយុ​ធម្មតា​នៃ​ការ​ពេញវ័យ​នេះ ដោយ​មិន​មាន​សញ្ញា​អ្វី​ទាំងអស់​នៃ​ការប្រែប្រួល​រាងកាយ​។ នេះ​ត្រូវបាន​គេ​ហៅថា ភាពយឺតយ៉ាវ​នៃ​ការ​ពេញវ័យ​៕ ប្រភព​ ៖ health

3(651)

Related Articles

Back to top button
Close
Close