ឪពុកបង្កើត ចាប់រំលោភកូនស្រី អាយុ ១៥ឆ្នាំ
សារព័ត៌មាន Cambodia News/
ពោធិ៍សាត់ (23 មិថុនា 2014) ៖ ឪពុកបង្កើត ចិត្តជាសត្វតិរច្ឆាន ដោយសារតែល្មោភកាមតណ្ហា បានចាប់រំលោភកូនស្រី របស់ខ្លួនឯង អាយុ១៥ឆ្នាំ រហូតបានសម្រេចចំនួនបីលើក។ តែលើកចុងក្រោយ ត្រូវបានបែកការណ៍ដល់ម្ដាយនាង ខណៈត្រឡប់ទើបមកពីផ្សារ។
ការបែកការណ៍នេះ ព្រោះតែម្ដាយឃើញបន្សល់នូវស្លាកស្នាម ទឹកកាមជាប់នឹងរនាបផ្ទះ ហើយហៅកូនស្រីមកសួរ ទើបជនសង្ស័យ ជាស្វាមីនោះភ្ញាក់ខ្លួនប្រាស់ចូលព្រៃគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ដែលមិនគួរអោយជឿនេះ ត្រូវបានលោក មោល សុទ្ធ អធិការរងទទួលបន្ទុកលើករណីនេះ ចុះស៊ើបអង្កេតផ្ទាល់ប្រាប់ថា គ្រួសារកើតហេតុខាងលើនេះ មានកូនស្រីម្នាក់ និងកូនប្រុសពីរនាក់ ហើយដែល រឿងនេះបែកធ្លាយចុងក្រោយ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕