កម្ពុជាជម្រុញឲ្យមេដឹកនាំយោធាថៃ ទទួលខុសត្រូវលើការស្លាប់ពលករខ្មែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ មិថុនា ២០១៤) ៖ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត កាលពីថ្ងៃទី១៧ ម្សិញមិញឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានការខកចិត្តចំពោះមេដឹកនាំយោធាថៃដែលបានបញ្ជូនពលករខ្មែរ មកស្រុកកំណើតវិញទាំងតក់ក្រហល់ ដោយមិនបានជូនដំណឹង និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោក ឧបនាយករដ្ឋមន្ត្រី ស ខេងបន្តថា វិធានការបោសសម្អាតពលករចំណាកស្រុករបស់មេដឹកនាំយោធាថៃនោះ បានធ្វើឲ្យពលរដ្ឋខ្មែរយ៉ាងតិច៩នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលអាជ្ញាធរថៃដឹកជញ្ជូនពលករមកប្រទេសកម្ពុជាវិញ ដោយ លោក បានសង្កត់ធ្ងន់ថាភាគីថៃត្រូវតែទទួលខុសត្រូវ ។
ទាក់ទិនឹងបញ្ហានេះ ក្រុមអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស បានថ្កោលទោសចំពោះវិធានការបោសសម្អាតពលករចំណាកស្រុកខុសច្បាប់របស់ មេដឹកនាំយោធាថៃ ដោយចាត់ទុកថាការរំលោភសិទ្ធិមនុស្ស៕