ព្រីម លីហ្សា រងការរិះគន់ថា ធាត់ ដើមទ្រូងធំ និង មុខអាក្រក់
សារព័ត៌មាន Cambodia News/
ព័ត៌មានកម្សាន្ត/
ភ្នំពេញ (១៧ មិថុនា ២០១៤) ៖ នាង លីហ្សា គឺជាតារាតែម្នាក់គត់ ដែលតែងតែយកសម្រស់ធ្វើឲ្យមនុស្សប្រុសក្តៅខ្លួនដោយទម្លាប់តាមរយៈការបង្ហាញសម្លៀកបំពាក់យីហោល្បីៗ។ នេះបើតាមការចុះផ្សាយព័ត៌មានក្នុងប្រទេសវៀតណាម។
ទំព័រខាងលើបានចុះផ្សាយថា «មនុស្សដ៏ល្បីនិងស្រស់សោភារបស់កម្ពុជា ដែលធ្វើឲ្យមនុស្សទូទៅ មិនអាចបំភ្លេចបាននោះ គឺស្រីស្រស់ ព្រីម លីហ្សា។ នាងកើតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩២ ស្រីស្រស់ ព្រីម លីហ្សា ត្រូវបានគេស្គាល់ថា ជាមនុស្សនិយម និងអួត ម៉ាកយីហោសម្លៀកបំពាក់ ឬផលិផលម៉ាកល្បីៗ ដែលបានប្រើប្រាស់។ លើសពីនេះទៅទៀត នាងចូលចិត្តបង្ហាញភាពសិចស៊ី សឹងតែធ្វើឲ្យប្រុសៗក្តៅខ្លួនស្លាប់ តាមរយៈយីហោល្បីៗទាំងនោះ។
ព្រីម លីហ្សា ជាតារាល្បីនៅកម្ពុជា ដែលអួតពីទ្រព្យសម្បត្តិ និងទម្លាប់អួតពីការប្រើប្រាស់ផលិផលល្បីៗជាពិសេសសម្លៀកបំពាក់របស់នាងចូលរួមកម្មវិធីធំៗ ថ្លៃមិនក្រោមរាប់ពាក់ដុល្លារនោះទេ។ ជាមួយនឹងទម្លាប់ដូច្នោះនាងត្រូវបានគេស្គាល់ថា ជាតារាកម្ពុជា ដែលនិយមម៉ូដល្បីនៅលើពិភពលោក។
បើទោះពីយ៉ាងណា រូបភាពផ្សេងៗ ដែលលេចនៅលើទូរទស្ស៍ និងរូបក្រៅបានធ្វើឲ្យមនុស្សជាច្រើនអាក់អន់ចិត្តជាខ្លាំង។ ក្នុងនោះបើសិនជារូបភាពមិនទាន់ កែប្រែដោយកម្មវិធី ហ្វូតូសប ឬកម្មវិធីប្រើនៅក្នុងស្ទឺតយ៉ូទូទស្សន៍នោះទេ នាង លីហ្សា មានសាច់ឈាមត្រលុក សុដន់ធំ មុខអាក្រក់ជាងរូបភាពនៅលើ ទស្សនាវដ្តី។ នេះបើតាមការយល់ឃើញរបស់មនុស្សជាច្រើន៕