រថ​យន្ត​ថៃ ​ដឹក​ពល​ករ​ខ្មែរ​ មក​កម្ពុជា​វិញ​ក្រឡាប់ ​បណ្តាល​ឲ្យ​ស្លាប់ ​៦​នាក់ ​រង​របួស ​១៦​នាក់ ​

សារព័ត៌មាន​​ Cambodia News/

បន្ទាយមានជ័យ ( ១៦ មិថុនា ២០១៤) ៖ កាល​ពី​យប់ថ្ងៃទី១៤ មិថុនា រថយន្តដឹកពលករ ត្រ​ឡ​ប់​​មកខ្មែរ បានក្រឡាប់ផ្ងារជើងឡើង លើ​នៅត្រ​ង់​ចំណុច គីឡូម៉ែត្រលេខ៣ ស្រុក ខាវ​សា​រ៉ា​ខា​ម​ ​ខេត្តឆាក់ឈើងសៅ ខាងត្បូ​ង​ទី​ក្រុ​ង​បា​ង​​កក បណ្តាលឲ្យពលករខ្មែរ៦នាក់ ​និ​ង​អ្នកបើ​ក​បរជា​​ជ​នជា​​តិ​ថៃ ម្នាក់​បានស្លាប់ ​ស​រុ​ប​ទាំ​ង​​អ​ស់៧​នា​ក់​ និងមានអ្នករងរបួស១៣នាក់​ក្នុ​ង​​នោះអ្ន​ក​ស្លា​ប់​ជា​ជ​ន​ជា​តិ​ខ្មែ​រ​​មានស្រ្តី៥ និង បុរ​ស​ម្នា​ក់​​។​

មន្រ្តីនគរបាល ព្រំដែន ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា រថយន្ដដឹកពលករខ្មែរ ប​ញ្ជូ​ន​ម​ក​​ក​ម្ពុ​ជា​ ​ហើយត្រូវបានក្រឡាប់ នៅខេត្តឆាក់ឆឺងសៅ ប្រទេសថៃ បណ្ដាលឲ្យ ស្លាប់​ព​ល​រ​ដ្ឋ​ខ្មែ​រ ចំនួន៦នាក់ ក្នុងនោះ ស្លាប់អ្នកបើកបរ ជនជាតិថៃម្នាក់ផងដែរ និងរងរបួសធ្ងន់ស្រាល ចំនួន១៦ នាក់ ។

មន្រ្តីនគរបាលខាងលើ បានបន្តទៀតថា អ្នករងរបួសបាន បញ្ជូនមកដល់រង្វង់មូល ច្រក​​ទ្វា​រ​ព្រំ​ដែ​ន​ក​ម្ពុ​​ជា​ ​វេលាម៉ោង១០៖៥០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ ហើយអាជ្ញាធរ និង​ស​ម​ត្ថ​កិ​ច្ច​ ​ធ្វើការសង្គ្រោះ និងដឹកជញ្ជូនបន្តទៅ កាន់មន្ទីរពេទ្យ មិត្តភាព កម្ពុជា-ជប៉ុន ​ស្រុក​​ម​ង្គ​ល​បូ​រី​ ​ខេត្តបន្ទាយមានជ័យ ។ ចំណែកសពពលករ សមត្ថកិច្ច និងអាជ្ញាធរ មិន​ទា​ន់​ប​ញ្ជូ​ន​ម​ក​​ដ​ល់​ទេ​នៅ​រ​សៀ​ល​ថ្ងៃដដែល៕ 

chanroth014-june-98

Related Articles

Back to top button
Close
Close