កម្មកររោងចក្រឌីហាន ជាង៦០នាក់ដួលសន្លប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ មិថុនា ២០១៤) ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ ក្រុមកម្មកររោងចក្រឌីហាននៅសង្កាត់ចោមចៅខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ជាង៦០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុច្បាស់លាស់។
កម្មកររោងចក្រឌីហានឲ្យដឹងថា ក្រុមកម្មករដែលដួលសន្លប់នៅព្រឹកនេះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ក្រុងភ្នំពេញ។ កម្មករឲ្យដឹងថា កម្មកដែលរដួលសន្លប់ បានមានអាការៈអស់កម្លាំង ថប់ដង្ហើម ក្អួតចង្អោរ និងស្រវាំងភ្នែកជាដើម។
រហូតមកដល់ម៉ោងជាង ១១ព្រឹកថ្ងៃសុក្រនេះទាំងក្រុមគ្រូពេទ្យ និងសហជីពនៅក្នុងរោងចក្រឌីហាន មិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យក្រុមកម្មកររាប់សិបនាក់ដួលសន្លប់ជាបន្តបន្ទាប់នៅព្រឹកនេះ នៅឡើយទេព្រោះគ្រូពេទ្យកំពុងតាមដាន និងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។
បច្ចុប្បន្នកម្មកររោងចក្រឌីហាន ដែលនៅសេសសល់ពីសន្លប់ ត្រូវថៅកែអនុញ្ញាតឲ្យឈប់សំរាកជាបណ្ដោះអាសន្ន៕