ប្រាយុទ្ធ នឹងរៀបចំ បង្កើតរដ្ឋាភិបាល នៅដើមខែ កញ្ញា ខាងមុខនេះ
សារព័ត៌មាន Cambodia News/
បាងកក( ១៣ មិថុនា ២០១៤) ៖ មេដឹកនាំយោធាថៃ លោក ប្រាយុទ្ធ អះអាងថា នឹងរៀបចំរដ្ឋាភិបាលឲ្យរួចរាល់ នៅដើមខែ កញ្ញា ខាងមុខនេះ តែមិនទាន់បញ្ជាក់ពីបេក្ខភាពនាយករដ្ឋមន្រ្តី។
យោងតាមគេហទំព័រ Thai News នៅថ្ងៃ សុក្រ ទី ១៣ ខែ មិថុនានេះ បានឲ្យដឹងថា ឧត្តសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការកងទ័ពជើងគោកថៃ និងជា ប្រធានគណៈកម្មការរក្សា សណ្តាប់ធ្នាប់ជាតិ (មេដឹកនាំធ្វើរដ្ឋប្រហារ) បានថ្លែងនៅក្នុងអង្គប្រជុំថា គណៈកម្មការបានធ្វើការពិចារណា រៀបចំច្បាប់ រដ្ឋធម្មនុញ្ញឡើងវិញ រួមទាំង រដ្ឋសភាជាតិឲ្យរួចរាល់សិន មុននេះឈានដល់ការបង្កើត រដ្ឋាភិបាលថ្មីមួយ នៅដើមខែ កញ្ញា ខាងមុខនេះ ដើម្បីធ្វើការអនុម័តផែនការថវិកាជាតិសម្រាប់ឆ្នាំ ២០១៥ ឲ្យទាន់ពេលវេលា។
មិនត្រឹមតែប៉ុណ្ណោះ លោក ប្រាយុទ្ធ បានធ្វើការបដិសេធ មិនឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មាន ដែលសួរពាក់ព័ន្ធ ទៅនឹងបេក្ខភាពនាយករដ្ឋមន្រ្តី ដោយឆ្លើយខ្លីៗថាការជ្រើសរើស តំណែងនាយករដ្ឋមន្រ្តី ត្រូវប្រើប្រាស់ពេលវេលា និង ភាពសមរម្យ៕ (ប្រែសម្រួលដោយ៖ dap)