សមត្ថ​កិច្ច​ថៃ​ឃាត់​ខ្លួន​អ្នក​តវ៉ា ៧​​នាក់ ​

សារព័ត៌មាន​ Cambodia News/

ថៃ (០៩ មិថុនា ២០១៤) ៖ តាម​ការចុះផ្សាយ​របស់ បណ្តាញ​សារព័ត៌មាន​ Channel News Asia  កាល​ពីថ្ងៃទី​០៨ ខែមិថុនា ម្សិល​មិញ​ នគរ​បាល​ថៃ​ បាន​ឃាត់ខ្លួន​អ្នក​តវ៉ា​៧​នាក់ នៅពេលដែល ពួក​គេ​ប្រមូល​ផ្តុំ​​នៅ​ផ្សារ​​​ទំ​នើប​​មួយ​​ក្បែរ​​​ទីក្រុ​ង​បាង​កក​ ដើម្បី​​ប្រឆាំង​និង​​ដាក់​ពង្រាយ​​កម្លាំង​​រាប់​ពាន់​នាក់ បង្ការ​ការតវ៉ា​ទាក់ទង​នយោបាយ​នានា​។​

ការចាត់វិធានកា​ររ​បស់​សមត្ថកិច្ច​នេះ  នៅពេល​ដែល​អ្នក​តវ៉ា​ប្រមាណ​២០​នាក់ ប្រមូលផ្តុំ​នៅ​ក្បែរផ្សារ​ទំនើប​មួយ​ដែល​មាន​សមត្ថកិច្ច​នៅ​យាមកាម​ទីនោះ​។​

ការតវ៉ា​ជា​ទ្រង់ទ្រាយ​តូច បាន​រីក​រាលដាល​រហូត​ចាប់ពី​យោធា​ធ្វើ​រដ្ឋប្រហារចូល​កាន់​អំណាច កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា​មក​។ កម្លាំង​យោ​ធា និងនគរបាល​ជាង​៦៥០០​នាក់  ត្រូ​វ​ដា​ក់​​ព​ង្រា​យ​​​នៅ​តាម​តំបន់​ជាច្រើន​នៅក្នុង​ទីក្រុង​។

ក្រោយពី​មាន​ភាពចលាចល​នយោបាយ ដោយសារបាតុករ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​តវ៉ា​ប្រឆាំង​រដ្ឋា​ភិបាល​ ដែល​​ដឹក​នាំ​​ដោយ​គណបក្ស​ភឿ​ថៃ​អស់​ជាង​៦​ខែ​នោះ​។ ក្រុម​យោធា ក៏​បាន​សុំ​ការ អនុញ្ញាត​ពី​ព្រះមហាក្សត្រ​ដើម្បី​គ្រប់​គ្រង​ស្ថាន​ប្រទេស​៕

140609-vod-meta-g-secu-arrests-soldiers-police-deployed-curb-thai-anti-coup-flashmobs-03-photo-afp--2014-06-09

Related Articles

Back to top button
Close
Close