សេដ្ឋីដ៏ល្បី នៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ចូលរោងការ ជាមួយ ស្រីតូច ចំណាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ( ០៦ មិថុនា ២០១៤) ៖ ចំណងស្នេហ៍ ធ្លាប់លាក់បាំង អស់រយៈជាច្រើនឆ្នាំ របស់អតីតតារាសម្ដែង និងជាពិធីការិនី ស្រីតូច ចំណាន ជាមួយនឹង អ្នកឧកញ៉ា គិត ម៉េង ត្រូវបានប្រភពព័ត៌មាន ច្បាស់កា រណ៍មួយធ្លាយចេញ ពីមន្ត្រីរាជរដ្ឋាភិបាល ដែលជាអ្នកជិតស្និទ្ធ នឹងអ្នកឧកញ៉ា ទម្លាយឲ្យដឹងថា នឹងត្រូវចូល រោងការក្រាបផ្ទឹមសំពះ តាមប្រពៃណីខ្មែរនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ខាងមុននេះ។
បើយោងតាម ប្រភពពីមន្រ្តីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ និងជាអ្នករាប់អានជិតស្និទ្ធ ជាមួយនឹងអ្នកឧកញ៉ា គិត ម៉េង បានថ្លែងបង្ហើបឲ្យដឹងថា រឿងនេះ បានបែកធ្លាយជា ច្រើនថ្ងៃមកហើយ ដោយលោកបាន ឮគេពិភាក្សាគ្នាយ៉ាងច្បាស់ ពីពិធីមង្គលការ របស់លោកឧកញ៉ា និងអ្នកនាង ស្រីតូច ចំណាន ពីសំណាក់មន្រ្តីធំមួយចំនួន ជាពិសេសក្នុង ស្ថានីយទូរទស្សន៍ CTN ក៏ត្រូវបានគេនាំគ្នា និយាយព្រោងព្រាតដែរ ។
ប្រភពនោះបានបន្ថែមថា” គ្រួសារបែបអភិជន ជាមួយអតីត ជាអ្នកសិល្បៈនេះមានចំណងស្នេហ៍ ជាមួយគ្នាយូរហើយ ព្រមទាំងមាន កូនប្រុសស្រីដល់ ទៅ៤នាក់ហើយ ល្មមអាចដល់ពេលគិតគូ អ្វីមួយដើម្បី មកបញ្ជាក់ពីក្ដីស្នេហ៍ ដ៏គួឲ្យកោតសរសើរនេះហើយ ព្រោះការពិតនៅតែជាការពិត៕