សន ​នាង​ផល្លី​កា​ ទួញ​សោក​សម្រក់​ទឹក​ភ្នែក​ ក្នុង​បន្ទប់​

សារព័ត៌មាន​​ Cambodia News/

65385_449927981711048_151654125_n​ភ្នំ​ពេញ​ (០៦ មិថុនា ២០១៤) ៖ ថ្មីៗនេះតារាចម្រៀងពន្លកថ្មី មិន​ទាន់​ចេញ​បទ​ចម្រៀង​ ក្នុ​ង​​ផ​លិ​ត​ក​ម្មហង្សមាស កញ្ញា សន នាង ផល្លីកា បានរំលេច សារ​ខូច​ចិត្ត​សោកសៅ នៅលើបណ្តាញ ទំនាក់​ទំនងសង្គម Facebook ផ្ទាល់ ខ្លួន​របស់​​នាង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ ម្សិល​មិ​ញ​ ​​ដោ​យ​​​ស​រ​​​សេ​​​​​រ​​​ជា​ភា​សា​ខ្មែ​រ​ថា “ ក្នុង បន្ទប់មិនមែន ជា​កនែ្លង​គេង​ដ៏​ស្ងប់សុខ របស់ខ្ញុំទេតែវា ជា​កនែ្លង​ដែល​ខ្ញុំ សម្ងំបង្ហូរទឹកភែ្នក និង គេងគិតតែម្នាក់ងង។

នៅ​ក្នុង​សាររបស់​បាង​ បន្ត​ថា ពេលខ្លះសូម្បី តែបងស្រីបង្កើត ដែ​ល​ខ្ញុំស្រ​លា​ញ់​ស្មើ​ ​ជី​​វិ​ត​ទាំ​ង​៣​នា​ក់​ របស់ខ្ញុំ ក៏​ខ្ញុំ​មិ​នដែ​លប្រា​ប់ឲ្យ ​ដឹងនិងឲ្យឃើញទឹ​ក​ភែ្ន​ក​ខ្ញុំ​ដែ​​រ​ ​ខ្ញុំ​នឹ​ង​ត​ស៊ូ​ត​ស៊ូ​​ ដ​រា​បណាខ្ញុំ នៅមា​ន ​ជីវិត​ ខ្ញុំ​ស្រលាញ់អ្នក​ទាំងអស់​គ្នា​ ជាង​អ្វី​ៗ​ទាំ​ង​អស់” ។

បើទោះជាតារាស្រី សាច់សរម៉ដ្ឋរលោង កញ្ញា ផល្លីកា ក៏បានពោលពាក្យ ​បែ​ប​លោ​ង​លួ​ង​ប​ង​ស្រី​ ​និងអ្នកដែលនៅ ស្រលាញ់ និងបារម្មណ៍ពីនាងថា “បង​ស្រី​ទាំង​៣ជាមនុស្សល្អបំផុត ក្នុង​លោ​ក​ នេះ កុំយំណាពេលអានវាហើយ បង​ស្រី​ជា​ទី​ស្រលាញ់ទាំង៣ am thinking a lot everyday pibak 70 nas ចង់​ឲ្យ​យើង​ដូច​គេ” ។

ប៉ុន្តែអតីតតារាចម្រៀង ក្នុងផលិតកម្ម Bigman រូបនេះមិន បាន បញ្ជាក់ ច្បាស់​ពី​មូលហេតុ និង​ដើ​ម​ចម​ធ្វើឲ្យនាង ត្រូវគេងយំ មិនឈប់ក្នុង បន្ទប់កណ្តោច កណ្តែ​ង​ម្នាក់ឯង ដោ​យ​មិ​ន​ឲ្យ​​អ្ន​ក​ណាដឹង ពីទុក្ខសោកនោះទេ ។ ប៉ុន្​តែ​តាម​រយៈ​ដំណឹង ​ដែលបាន កើតឡើង យ៉ាងផុសផុល លើ សន នាងផល្លីការ កន្លង​ទៅ​ថ្មី​នេះ គេអាចសន្និដ្ឋានបានថា នាង កំពុងតែជួបប្រទះ ​នូ​វ​វិ​ប​ត្តិ​ស្នេហា​ ​​៕​

Cam1Cam2hour_008hour_007

Related Articles

Back to top button
Close
Close