ក្រសួង​​ធន​​ធាន​​ទឹក​ ​និង​ ​ឧតុ​និ​យម​ ​ថា​ ​ទឹក​​ទន្លេ​​មេ​​គង្គ​​ឆ្នាំ​​នេះ​ធំ​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ ( ០៥ មិថុនា ២០១៤) ៖ មន្ត្រី​នៃ​ក្រសួង​ជំនាញ បាន​អះអាងថា ទឹកទន្លេ​មេគង្គទឹកទន្លេ​មេគង្គ​ក្នុង​រដូវវស្សា​នេះទ​ទឹកជំនន់​ធំ ដែលអាច​នឹង​ជន់​ឡើងដល់​កម្រិត​កម្ពស់ ១០,១០ ម៉ែត្រ នៅ​ស្ថានីយ​ជល​ទន្លេបាសាក់​ចតុមុខ​។ នេះ​ជា​ប្រភេទ​ទឹកជំនន់​ធំ​ទៀតហើយ​។​

ស្ថានក្រសួង ​ធនធាន​ទឹកនឹង​ចាប់ផ្តើម​ធ្វើការ​ព្យាករណ៍ភាព​ទឹកជំនន់ ក្នុង​រដូវវស្សា​ឆ្នាំ​២០១៤​នេះ​តាម​ការព្យាករណ​លើកទីមួយ​ទឹក​នៅ​ស្ថានីយ​ ជលសា​ស្ត្រ​ទន្លេបាសាក់​ចតុមុខ​អាច​នឹង​ជន់​ឡើងដល់​កម្រិត​កម្ពស់​១០,១០​ ម៉ែត្រ ជា​ប្រភេទ​ជំនន់​ធំ​​ ហើយ​ទឹកជំនន់​ទន្លេមេគង្គ​អាច​នឹង​ចាប់ផ្តើម​ជន់​ឡើង នៅក្រោយ​ខែកក្កដា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ស្មើ​គ្រប់​ទីកន្លែង​។​

ក្រសួង ​ធនធានទឹក​និង​ឧតុនិយម​បាន​ទស្សន៍ទាយ​ថា​ចាប់ពី​ខែកក្កដា​ដល់​ ខែវិច្ឆិកា​បរិមាណ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន​។​កម្រិត​ ទឹកភ្លៀង​អាច​នឹង​ធ្លាក់ចុះ​ច្រើនជាង​ឆ្នាំ​២០១៣(​គឺ​ប្រហែល​ឆ្នាំ​២០១១)​។​ ក្នុង​ឆ្នាំ​២០១៤​នេះ​ព្យុះ​ដែល​កើតឡើង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក អាចមាន​ពី​២៤​ទៅ​២៦​។ ព្យុះ​ដែល​រំ​កឹ​ល​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង អាចមាន​ចំនួន​ច្រើនជាង​ឆ្នាំ​២០១៣​៕

622968ab-ca30-4f42-90e0-e9f5503ada1b

 

Related Articles

Back to top button
Close
Close