ការ​ដង្ហែ​ក្បួន​តវ៉ា​របស់​កម្មករ​ រោង​ចក្រ​អូសេ​អង់ ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៥ មិថុនា ២០១៤) ៖ នៅ​ព្រឹក​ថ្ងៃទី០៥ ខែមិថុនា នេះកម្មករ​ប្រមាណ​ជា​៤០០​នាក់ នៅ​រោងចក្រ​អូ​សេ​អ​ង់ ស្ថិតនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដង្ហែ​ក្បួន​ជា​លើក​ទី​២ មក​កាន់​ក្រសួង​ការ​ងារ​បន្ទាប់​ពី​កិច្ចចរចា​ពហុភាគី​រវាង​ថៅកែ​រោងចក្រ កម្មករ និង​មន្ត្រី​ក្រសួង​ការងារ បាន​បរា​ជ័យ​កាលពី​ថ្ងៃ​ម្សិលមិញ​​ ​។​

ដង្ហែ​ក្បួន​ជា​លើក​ទី​២ ​របស់ កម្មករ​​រោងចក្រ​អូ​សេ​អ​ង់ ដើម្បី​សុំ​អន្តរាគមន៍​ នៅ​ក្រសួង​ការងារ​ពាក់ព័ន្ធ​នឹង​ការទាមទារ​ប្រាក់​ឈ្នួល​អំឡុង​ពេល​ ព្យួរការងារ ​​នៅ​ម៉ោង​ជិត​៨​ព្រឹក​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ​ រារាំង​​។

ក្រោយ​ការរារាំង​នេះ កម្មករ​បាន​សម្រេច​អង្គុយ​នៅ​នឹង​កន្លែង​ដោយ​លើក​បដា​ទាមទារ ខណៈ​ដែល​មន្ត្រី​ក្រសួង​ការងារ បាន​ចុះ​មក​សម្របសម្រួល​ឲ្យមាន​កិច្ចចរចា​ជាថ្មី​នៅ​ព្រឹក​នេះ និង​ប្រាប់​ឲ្យ​កម្មករ​រង់ចាំ​ដំណោះស្រាយ​៕

2-2014-06-05

Related Articles

Back to top button
Close
Close