សាលា​រាជ​ធានី ​មិន​អនុ​ញ្ញាត​ឲ្យ​ក្រុម​យុវ​ជន ​ជួប​ជុំ ​នៅ​មុខ​ក្រសួង​បរិស្ថាន​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ៖ លទ្ធផល​ នៃ​កិច្ចប្រជុំ ​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុម​យុវជន កាលពី​រសៀល​ថ្ងៃ​ទី​៣​មិថុនា ម្សិល​មិញ ​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន ជួបជុំ លើក​បដា នៅ​មុខ​ក្រសួង​បរិស្ថាន នា​ថ្ងៃ​ទី​៥​មិថុនា ឆ្នាំ២០១៤ ដើម្បី​ប្រារព្ធ​ទិវា​បរិស្ថាន ថ្ងៃ​៥​មិថុនា ឡើយ។

ប្រធាន​បណ្តាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ បាន​លើក​ឡើង​ថា ការ​ប្រារព្ធ​ទិវា​នេះ ​គឺ​ដើម្បី ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​លើ​ផល​ប៉ះពាល់ និង​ការបំផ្លាញ​បរិស្ថាន​ដែល​កំពុង​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ប៉ះពាល់​ដល់​ ការរស់នៅ​ប្រចាំថ្ងៃ។

លោក​ឃួ​ង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ​ក្នុង​ដំណាក់កាល​នេះ​សាលា​រាជធានី​ភ្នំពេញ ​ គឺ​មិន អនុញ្ញាត​ឲ្យ​មានការ​ដង្ហែ​ក្បួន​ឡើយ ហើយ​ការ​មិន​អនុញ្ញាត​នេះ​គឺ​មិនមែន​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព ឬ​ជា​រឿង​នយោបាយ នោះ​ទេ ហេតុផល​គឺ​ដើម្បី​រក្សា​សន្តិសុខ ​សណ្ដាប់ធ្នាប់​ ការពារ​ការ​កកស្ទះ​ចរាចរ​ ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល។

គួបញ្ជាក់ថា យោង​តាម​លិខិត​ជូនដំណឹង​ដែល​បណ្ដាញ​យុវជន​កម្ពុជា ផ្ញើ​​ជូន​អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ ដឹង​ថា នៅ​ថ្ងៃទី​៥ មិថុនា ឆ្នាំ​២០១៤ បណ្ដាញ​យុវជន​កម្ពុជា សហការ​ជាមួយ​អង្គការ​ដៃគូ​មួយចំនួន និង​រៀបចំ ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ខួប​លើក​ទី​៤២ ដោយ​មាន​​​ការ​ជួប​ជុំគ្នា​នៅមុខ​ក្រសួងបរិស្ថាន ហើយ​ហែ​ក្បួន​ចេញទៅ​ក្រសួងកសិកម្ម ដោយ​លើក​បដា និង​លើក​ឡើង​ពី​ផលប៉ះពាល់​បរិស្ថាន រួម​ទាំង​កិច្ចការពារ​ព្រៃឈើ ជាដើម៕

Cam3

Related Articles

Back to top button
Close
Close