កង​ទ័ព​និង​ក្រុម​បាតុករ​ថៃ​លេង​ល្បែង​ឆ្មា​ចាប់​កណ្ដុរ​

សារព័ត៌មាន​​ Cambodia News/

ថៃ (០៣ មិថុនា ២០១៤) ៖ ក្រុមបាតុករ​​ប្រឆាំងនឹង​​ការធ្វើ​រដ្ឋប្រហារ​​ក្នុងប្រទេស​ថៃ​ បាន​ប្រមូលផ្ដុំ​គ្នា​​ទៀត​ហើយ​​កាល​ពី​ថ្ងៃ​ទី​០១​​ខែមិថុនា​ ទាំង​នៅក្នុង​​ទីក្រុង​បាងកក​ និង​នៅ​តាម​​​បណ្ដា​ខេត្ដ​​មួយ​ចំនួន​ទៀត​។ ​

ក្នុងការ​ជួបជុំ​ជាថ្មីនេះ​ ក្រុមបាតុករ​​បាន​ធ្វើកា​រ​ប្រមូលផ្ដុំ​​នៅ​ទីតាំង​​០៧​កន្លែង​ ដោយ​បាន​បែងចែក​ក្រុម​​ទៅ​តាម​ទីតាំងនី​មួយៗ​។ ​ដោយ​ហេតុ​ថា​ សកម្មភាព​​របស់​ក្រុមបាតុករ​​អាច​នឹង​បង្ក​ឱ្យ​​មាន​ការប៉ះទង្គិច​គ្នា​ ក្រុមកងទ័ព​​រក្សា​សណ្ដាប់ធ្នាប់​​ក៏​បាន​ចុះ​​ទៅ​តំបន់​ខាងលើ ​ដើម្បី​ទប់ស្កាត់​​ចលនា​តវ៉ា។

​ចលនា​​ប្រមូលផ្ដុំ​​របស់​ក្រុម​ប្រឆាំង​ គេ​សង្កេតឃើញ​ថា​ បន្ដិច​ធ្វើ​នៅ​​កន្លែង​នេះ​ បន្ដិច​ធ្វើ​នៅ​​កន្លែង​នោះ​ ដើម្បី​គេច​​ពី​ការចាប់ខ្លួន​​របស់​កង​ទ័ព​ ហើយ​សកម្មភាព​​របស់​​ពួកគេ​ ភាគច្រើន​​មិន​ត្រូវ​បាន​ចាប់​ខ្លួន​​ឡើយ​ ដោយសារ​តែ​ពេល​​ក្រុម​រក្សា​សណ្ដាប់​ធ្នាប់​ចុះ​ទៅ​ដល់​ ពួកគេ​បាន​​ទៅ​ធ្វើ​នៅ​​កន្លែង​ផ្សេង​។​

គួរបញ្ជាក់​ថា​ ចាប់តាំងពី​លោក ​ប្រា​យុទ្ធ ​ចាន់​អ៊ូ​ចា ​បាន​ប្រកាស​​ធ្វើ​រដ្ឋប្រហារ​​ក្នុង​ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ទី​២២​​ខែ​ឧសភា​​កន្លង​មក​ ស្ថានភាព​​ក្នុងប្រទេស​ថៃ​ នៅ​តែ​ជួប​​បញ្ហា​​នៅឡើយ​។​

ជួប​បញ្ហា​ ដោយសារ​តែ​​ក្រុម​ប្រឆាំងនឹង​​ការធ្វើ​រដ្ឋប្រហារ​ បាន​នាំគ្នា​​តវ៉ា ​ជា​ពិសេស​​មេដឹកនាំ​​របស់​ពួកគេ​ នៅតែ​បន្ដ​កោះហៅ​​ក្រុមគាំទ្រ​ខ្លួន​ ឱ្យ​ចូល​រួម​​ចលនា​តវ៉ា ​ដោយ​គិត​ថា​​ការដណ្ដើម​​កាន់អំណាច​រ​បស់​កងទ័ព​ គឺជា​រឿង​​មិន​ត្រឹមត្រូវ​៕​

20140602 Thai

Related Articles

Back to top button
Close
Close