អ្នកតវ៉ា ៣នាក់ត្រូវអាជ្ញាធរប្រទេសថៃចាប់ខ្លួន
សារព័ត៌មាន Cambodia News/
ថៃ (៣០ ឧសភា ២០១៤) ៖ សេចក្ដីរាយការណ៍ឱ្យដឹងថា អាជ្ញាធរថៃ បានចាប់ខ្លួនបុរសជនជាតិប៊ែលហ្ស៊ីកម្នាក់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងពេលរូបគេបានកាន់លើកអាវយឺតមួយមានសរសេរពាក្យថា សូមឱ្យមានសន្តិសភាព ។ ការចាប់ខ្លួនបានធ្វើឡើងក្នុងពេលបុរសប៊ែលហ្ស៊ីកម្នាក់នេះ ឈរនៅក្បែរកងកម្លាំងរាប់រយនាក់ត្រូវគេដាក់ពង្រាយក្នុងការ រារាំងមិនឱ្យក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារប្រមូលផ្តុំគ្នានោះ ។
ស្របពេលជាមួយនេះ ស្ត្រីចំនួន ២ នាក់ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនផងដែរ ខណៈពួកគេកាន់ក្រដាសសរសេរប៊ិចហ្ចឺតពណ៌ក្រហមជាពាក្យថា ប្រាយុទ្ធចាកចេញទៅ ចំណែកលោកស្រីម្នាក់ទៀតបានកាន់ក្រដាសសរសេរពាក្យថា ប្រឆាំងចំាំពោះអគ្គមេបញ្ជាការរដ្ឋប្រហារប្រាយុទ្ធ ឆនអូឆា (Proyuth Chan Ocha)។
ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីលោកប្រាយុទ្ធ ឆាន អូឆា បានប្រកាសព្រមានកាលពីពេលថ្មីៗកន្លងមកថា លោកនឹងមិនអនុញ្ញាត អត់អោន ត្រាប្រណីដល់ក្រុមអ្នកតវ៉ាសាធារណៈណាមួយបន្តធ្វើតទៅទៀតនោះឡើយ។
គួរបញ្ជាក់ថា ការតវ៉ាប្រឆាំងអំពើរដ្ឋប្រហារយោធាក្នុងប្រទេសថៃនៅបន្តកើតមាន តាមដងផ្លូវជាច្រើននៅឡើយក្នុងទីក្រុងបាងកក បើទោះបីកងទ័ពជាច្រើនត្រូវគេដាក់ពង្រាយគ្រប់ទីកន្លែង តាមតំបន់នានាក្នុងទីក្រុងនេះក៏ដោយ ៕