ក្រសួង​ធន​ធា​ន​ទឹក ​បញ្ជា​ឲ្យ​ម្ចាស់​កោះ​ពេជ្រ​ កាយ​ដី ​ដែល​ពង្រីក​លើស​ការ​កំណត់​ចេញ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (២៩ ឧសភា ២០១៤) ៖ សេចក្តីប្រកាសផ្សព្វផ្យាយ​ លើ​គេហទំព័​ររបស់​ក្រសួង ឲ្យ​ដឹង​ថា  កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ​ឧស​ភា ក្រុម​ការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដឹកនាំ​លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ចុះ​ទៅ​ដល់​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ ដើម្បី​ពិនិត្យមើល​ស្ថានភាព​នៃ​ការចាក់ដី​បំពេញ​តួ​កោះ​ពេជ្រ​។

ក្រោយ ​ពី​ការត្រួតពិនិត្យ លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធន​ធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​​​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ពេជ្រ បាន​ចាក់​ពង្រីក​តួ​កោះ​ពេជ្រ​​លើស​ពី​អ្វី​ដែល​ជា​ការសម្រេច​របស់​រាជរដ្ឋា ​ ភិបាល ។

លោក បាន​បន្ត​ទៀត ថា កន្លង​ក្រសួង​ធនធានទឺក និង​ឧតុនិយម បាន​តម្រូវឲ្យ​ក្រុមហ៊ុន​ធ្វើការ កាយ​ចេញ ហើយ​តាម​ការ​ពិនិត្យ​​នៅ​ព្រឹក​ម៉ិញ​នេះ​តំបន់​មួយចំនួន​ត្រូវបា​ន​កាយ​ចេញ​ ហើយ ប៉ុន្តែ​នៅ​សល់​ផ្ទៃដី ជាង​មួយ​ហិកតា​ទៀត  តម្រូវឲ្យ​ធ្វើ​ការ កាយ​ចេញ​ជា​បន្ត​ទៀត​ឲ្យ​រួចរាល់​ជា​ស្ថាពរ៕

6-2014-05-29

 

Related Articles

Back to top button
Close
Close