កូនប្រុសបែកថ្នាំ ទាញពូថៅកាប់ម្តាយ រងរបួសធ្ងន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ ឧសភា ២០១៤) ៖ កាលពីម៉ោង ១១ យប់ថ្ងៃ ទី២៨ ខែឧសភា មានការភ្ញាក់ផ្អើលមួយនៅចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយស្ត្រីម្នាក់ ត្រូវកូនប្រុសបង្កើតខ្លួន បានបែកថ្នាំ ហើយយកពូថៅកាប់បណ្តាលឲ្យរងរបួសធ្ងន់ ត្រង់សៀតថ្កាខាងស្តាំ ។
តាមការឲ្យដឹងពីសមត្ថកិច្ច ស្ត្រីរងគ្រោះ ឈ្មោះ ល័ក្ខ ថាត់ អាយុ ៦៨ ឆ្នាំ ត្រូវជាម្តាយជនសង្ស័យ ឈ្មោះ គង់ សំអូន អាយុ៣៦ឆ្នាំ ជាមនុស្សញៀនស្រា និងថ្នាំ រស់នៅជាមួយម្តាយ(ជនរងគ្រោះ ) នៅក្នុងភូមិ សង្កាត់ កើត ហេតុខាងលើ។
ប្រភព ដដែល បានឲ្យដឹងថា នៅពេលកើតហេតុ គេបានឃើញជនសង្ស័យ បានចេញ ពីផ្ទះ តាំងពីព្រឹក ហើយពេលវិលមកផ្ទះវិញ បានសុំលុយម្តាយ តែម្តាយមិនឲ្យ ក៏កើតជាជម្លោះ ឈ្លោះជាមួយម្តាយ ក្រោយមកស្រាប់ តែកូនប្រុសបង្កើត បានទាញពូថៅកាប់មកលើ ម្តាយខ្លួនឯង ចំសៀតថ្កាខាងស្តាំ ឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់៕