សាលាក្រុងកំពុងស្វែងរកដៃគូប្រមូលសំរាមនៅក្រុងភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ ឧសភា ២០១៤) ៖ យោងតាមគេហទំព័រ របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ មានគម្រោងឲ្យក្រុមហ៊ុន koua Corporatoin ជប៉ុន សហការជាមួយសាលារាជធានី បន្ថែមមួយ ទៀត ក្នុងការប្រមូលសំរាម នៅរាជធានីភ្នំពេញុ។
ការសម្រេចបែបនេះ បានធ្វើឡើង បន្ទាប់ពី ក្រុមហ៊ុន ស៊ីនទ្រីដែលជាក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខ ប្រមូលសំរាម មិនទាន់បានអនុវត្តការងារ របស់ខ្លួនឲ្យបានពេញលេញនៅឡើយទេ។ យ៉ាងណាក៏ដោយ ជុំវិញបញ្ហាសំរាមនេះ សាលារាជធានីចង់ឲ្យក្រុមហ៊ុនពីរ សហការគ្នា ក្នុងការ ប្រមូល និង គ្រប់គ្រងសំរាម ឲ្យបានល្អក្នុងរាជធានីភ្នំពេញ ។
ដោយឡែក សម្រាប់ទីលានចាក់សម្រាមនៅខណ្ឌដង្កោ នឹងពេញនៅក្នុងឆ្នាំ ២០១៥ ខាងមុខនេះ ហើយសាលារាជធានីភ្នំពេញ នឹង ជីករណ្តៅថ្មីមួយទៀតសម្រាប់ប្រតិបត្តិការបន្តទៀត ហេតុនេះទើបសាលារាជធានីចង់រកដៃគូរឲ្យបានល្អមួយដើម្បី ធ្វើយ៉ាងណាគ្រប់គ្រងសំរាម ឲ្យកាន់តែល្អប្រសើរ៕