ខឹង​ប្រពន្ធ​មិន​ចូល​ផ្ទះ​ ចាប់​កូនស្រី​បោក​នឹង​ជញ្ជាំង​ថ្ម​

សារព័ត៌មាន​​ Cambodia News​/

សៀមរាប (២៣ ឧសភា ២០១៤) ៖ ប្តី​ប្រពន្ធ​២នាក់​​​មាន​​ជម្លោះ​គ្នា​​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​អូស​ដៃ​កូន​ស្រីដើរ​​​​​ចេញ​​ពីផ្ទះ ភ្លាមនោះ​​បុរស​ជាប្តី​ក៏​ដើរ​មក​តាមក្រោយ ទាញ​ដៃ​កូន​ពីប្រពន្ធ​យក​ទៅបោក​នឹង​ជញ្ជាំង​ថ្ម​​មួយទំហឹង​ បណ្តាល​ឱ្យ​​កូនស្រី​នោះយំ​គាំង​តែម្តង។

ហេតុការណ៍នេះបាន​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​ពី វេលាម៉ោង​៩ និង​៤៥​នាទីយប់​ថ្ងៃទី​២២ ឧសភា ២០១៤ ស្ថិត​នៅ​ចំណុច​ផ្លូវ​ឌឿង​ហែម ក្នុង​ភូមិ​បន្ទាយ​ចាស់ សង្កាត់ស្ល​ក្រាម ក្រុង​សៀមរាប ។

ប្រភព​បាន​​ឱ្យ​ដឹងថា បុរស​ជាប្តី​ឈ្មោះ​សុខ សុ​​ភាព អាយុ​៣៨​ឆ្នាំ និងប្រពន្ធ​ឈ្មោះ​នី នូរ៉ា អាយុ​៣២​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចំណែក​ឯ​កូន​ស្រី​រងគ្រោះ​អាយុ​ទើប​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ​​ត្រូវ​បាន​សមត្ថកិច្ច​មក​អន្តរាគមន៍ និង​នាំយកអ្នក​ទាំង​៣​ទៅប៉ុស្តិ៍ស្លក្រាម ដើម្បី​ធ្វើកា​រសាកសួរ ។។

ប្រភពបានបន្តថា បន្ទាប់ពី​ធ្វើការ​សាកសួររួច ស្ត្រី​ជាប្រពន្ធ​ក៏ប្រាប់​សមត្ថកិច្ច​ថា គាត់មិន​ដាក់​ពាក្យ​បណ្តឹង​ទេ គាត់​សុំ​ឱ្យ​សមត្ថកិច្ច​​​នាំ​​គាត់ទៅផ្ទះ ដើម្បី​រៀបចំ​ខោអាវ​ទៅរស់នៅ​ឱ្យ​ឆ្ងាយ​ពីប្តីរបស់គាត់ ។

Related Articles

Back to top button
Close
Close