កម្ពុជាចេញបទបញ្ជារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់តាមព្រំដែនកម្ពុជា-ថៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ ឧសភា ២០១៤) ៖ កាលពីថ្ងៃទី២២ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាមួយ ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់តាមព្រំដែនកម្ពុជា-ថៃ ក្រោយពេលដែលប្រមុខកងទ័ព របស់ប្រទេសថៃលោកប្រាយុទ្ធ ចាន់អូចា បានប្រកាសពីរដ្ឋប្រហារ ដោយកងកម្លាំងយោធា ក្នុងការ គ្រប់គ្រងរដ្ឋាភិបាល។
ក្នុងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹង ថា ដើម្បីបន្ដលើកកម្ពស់ ក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងកិច្ចសហ ប្រតិ បត្ដិការ និងការអភិវឌ្ឍតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា សូមចេញបទបញ្ជាដូចខាងក្រោម៖