អគ្គ​មេ​បញ្ជា​ការ​យោធា​ថៃ ​ប្រកាស​រដ្ឋ​ប្រហារ​យោ​ធា​

សារព័ត៌មាន​​ Cambodia News/

M-thailand-military-coup-2014-05-22ថៃ (២៣ ឧសភា ២០១៤) ៖ កាល​ពី​​ថ្ងៃទី​២២ ខែឧសភា ​ម្សិល​មិញ អគ្គមេបញ្ជាការ​យោធា​ថៃ លោក Prayut Chan-O-Cha បាន​ប្រកាស​ធ្វើ​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​ប្រទេស​មួយ​នេះ ស្ថិតនៅក្រោម​ច្បាប់​អាជ្ញាសឹក​។

​យោង​តាម​សារព័ត៌មាន​BBC បាន​ឲ្យ​ដឹង​ថា  ការប្រកាស​ធ្វើ​រដ្ឋប្រហារ​យោធា​នេះ ធ្វើឡើង​២​ថ្ងៃ​បន្ទាប់​ពី​លោក Prayut Chan-O-Cha កាលពី​ថ្ងៃ​អង្គារ ប្រកាសថា ប្រទេស​​ថៃ ប្រទេសថៃ សម្រេច​​ដាក់ឲ្យ​​ច្បាប់​អាជ្ញាសឹក ដោយ​ធ្វើឡើង​ក្នុង​គោលបំណង​គ្រប់គ្រង​សន្តិសុខ​ជាតិ ហើយ​សិទ្ធិ​​សេរីភាព​នៃ​​ការប្រមូលផ្តុំ​តវ៉ា​ផ្សេងៗ​ត្រូវ​ព្យួរ​មួយរយៈ​។

ការធ្វើ​រដ្ឋប្រហារ​នេះ ធ្វើឡើង​បន្ទាប់​ពី​ចលាចល​នៅ​នយោបាយ​ថៃ បានអូសបន្លាយ​ជាច្រើន​ខែ​។ ចលាចល​ក្នុង​ប្រទេស​​ថៃ បាន​ចាប់ផ្តើម​នៅក្នុង​ទីក្រុង​បាងកក​កាលពី​ចុងឆ្នាំ​២០១៣ នៅ​ពេល​​​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ បាន​រំលាយ​សភា​៕

 

Related Articles

Back to top button
Close
Close