នាយ ​គ្រឿន ​កំពុង​ទទួល​រង​ការ​វាយ​ប្រហារ​

សារព័ត៌មាន Cambodia News/

ភ្នំ​ពេញ​ (២២ ឧសភា ២០១៤) ៖ ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម​យក្ស​ហ្វេ​សប៊ុក បាន​នឹង​កំពុង​អូស នាយ​គ្រឿន ឲ្យ​ធ្លាក់​ទឹក ដោយ​យក​សម្តី​​កំប្លែង ដែល​តារា​រូប​នេះ លេង​នៅ​ផ្ទះ​លោតា ពន្យល់​ពី​ពាក្យ “​កិត្តិ​បណ្ឌិត​” ដោយ​ពន្យល់​ទៅ​ពន្យល់​មក​ចេញ​ជា​អ្នកចេះចិញ្ចឹម​កូន​ទា។

​ការបកស្រាយ​នេះ​ពិតជា​ធ្វើឲ្យ ផ្ទុះ​សំណើច ក៏ប៉ុន្តែ អ្នក​ងប់ នឹង​រឿង​នយោបាយ​ប្រឆាំង​ផ្កាប់មុខ បែរ​ជា​យកសម្តី​កំប្លែង​របស់គាត់ ច្រាស់​នឹង​កំប្លែង ឲ្យ​ប៉ះពាល់ ដល់​ងារ​ជំទាវ ធំ ប៊ុន រ៉ានី ហ៊ុន សែន ដោយ​ភ្ជាប់​មក​ជាមួយនឹង រូបថត សម្តី កាត់ត បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក ។​

​ធាតុ​ពិត​រឿងនេះ នាយ គ្រឿន មិន​បាន​ដឹង​ទាល់តែ​សោះ​ឡើយ ជាធម្មតា តារា​រូប​នេះ តែងតែ​យកពាក្យ ផ្សេងៗ​មក​បកប្រែ បង្កើត​ជា​រឿង​សំណើច ដោយ​គ្មាន​ចេតនា ណាមួយ ឲ្យ​ប៉ះពាល់​ដល់ ថ្នាក់លើ ឬ​ពាក់​ព័ន្ធ​រឿង​នយោបាយ និង​ក៏​មិន​ចង់​ឲ្យ​អាជីព​ដែល​កំពុង​រីក​រាលដាល​ទៅមុខ បាត់បង់​ឡើយ ។

សូម​បញ្ជាក់​ផង​ដែរ នេះ​មិនមែន​ជា លើក​ទី ១ នោះទេ ដែល​អ្នកសិល្បៈ ត្រូវបាន អ្នកលេង​ហ្វេ​សប៊ុក អូសទាញ ឲ្យ​ជាប់​ទាកទង​នឹង​រឿង នយោបាយ បន្ទាប់​ពី​នយោបាយ​ជាប់គាំង ដោះ​ស្រាយ​​មិន​ទាន់​រួច​នៅឡើយ​៕

Cam1

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 
​​

Related Articles

Back to top button
Close
Close