ក្រសួងព័ត៌មាន បញ្រ្ជាបហានិភ័យ នៃការប្រើគ្រឿងញឿន ដល់សារព័ត៌មាន និងនិស្សិត
សារព័ត៌មានយុវវ័យថ្មី/
ភ្នំ ពេញ (២១ ឧសភា ២០១៤) ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា នេះ ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាមួយ ស្តីពីការបញ្រ្ជាបវិធានការ និងហានិភ័យ ក្នុងការ សេពគ្រឿងញៀន ទៅដល់អ្នកសារព័ត៌មាន មកពីគ្រប់ស្ថាប័ន និងនិស្សិត នៅតាមសកលវិទ្យាល័យ មួយចំនួន ដើម្បីឲ្យពួកគេបានដឹងពីហានិភ័យ នៃប្រើប្រាស់គ្រឿងញៀននៅក្នុង សង្គមកម្ពុជា នាពេល បច្ចុប្បន្ននេះ ។
ថ្លែង នៅក្នុងសិក្ខាសាលា លោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលានេះ ដើម្បីផ្តល់ចំណេះដឹងដល់ពួកគេ ជាមូលដ្ឋាន នៃផលអាក្រក់ ពីការប្រើប្រាស់គ្រឿងញៀន ដែលវានាំឲ្យមានគ្រោះមហន្តរាយក្នុងជីវិត ។
លោកបន្តថា ម្យ៉ាងទៀតដើម្បីឲ្យក្រុមអ្នកសារព័ត៌មាន ធ្វើការផ្សព្វផ្សាយឲ្យបាន ទូលំទូលាយ នៃផល អាក្រក់ ដែលកើតចេញពីការប្រើប្រាស់គ្រឿងញៀន ព្រោះអ្នក សារព័ត៌មាន មានសក្តានុពលខ្ពស់ ចំពោះ ការបញ្ជ្រាបបញ្ហាទាំងអស់នៅក្នុងសង្គម ៕