ថៃប្រកាសបិទ ច្រកជាប់ព្រំដែនជាមួយ កម្ពុជា
សារព័ត៌មាន Cambodia News/
បន្ទាយមានជ័យ ( ២០ ឧសភា ២០១៤) ៖ សេចក្ដីរាយការណ៍ពី មន្ដ្រីយោធា ដែលឈរជើងនៅតាមព្រំដែន ខេត្ដបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែឧសភា នេះ បានឱ្យដឹងថា ភាគីថៃ បានប្រកាស បិទច្រកព្រំដែនអូរបីជាន់ ខាងភាគីថៃ ជាប់ព្រំប្រទល់ និងស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ព្រម ទាំងច្រករបៀងមួយចំនួនទៀត ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដ។
ប្រភពព័ត៌មានពីមន្ដ្រីយោធាដដែលបាន ឱ្យដឹងទៀតថា នៅវេលាម៉ោង២រសៀលថ្ងៃ ដដែលនេះ អគ្គមេបញ្ជាការកងទ័ពរបស់ ថៃ លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអ៊ូឆា និង កោះហៅអភិបាលខេត្ដទាំងអស់ទៅជួប ពិភាក្សាការងារ ។
ការប្រកាសបិទច្រកព្រំដែនរបស់ភាគីថៃ ខាងលើនេះ បានធ្វើឡើងក្រោយពីយោធា របស់ខ្លួនបានប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងប្រទេស ៕