កងសន្តិសុខប៉ះទង្គិចជាមួយអ្នកតវ៉ា នៅក្រៅតុលាការ បង្កអោយរងរបួស ៤នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ ឧសភា ២០១៤) ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាននៅកន្លែងកើតហេតុ ឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែឧសភា នេះ យ៉ាងតិច ខណ្ឌដូនពេញ ៤នាក់ រងរបួស ក្រោយពីមានការប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើអ្នកទាំង២៣។
ហេតុការណ៍នេះ កើតឡើងនៅ ខាងមុខវត្តព្រះពុទ្ធ ខណៈកងកម្លាំងសន្តិសុខ ព្យាយាមបណ្តេញព្រះសង្ឃចេញពីការតវ៉ា កម្លាំងសន្តិសុខរងរបួស ដែលមកពីខណ្ឌដូនពេញ របួសដៃ បែកចិញ្ចើមជាដើម។
សម្រាប់សវនាការថ្ងៃទីបីរបស់អ្នកទាំង២១នាក់ ការបិទផ្លូវនីមួយៗ ត្រូវបានបង្កើតឡើងដោយរបាំងបន្លាលួសចំនួនពីរជាន់ ហើយអមដោយរថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿង។ នៅខាងមុខតុលាការ ខាងក្នុងស្តាអូឡាំពិក កងសន្តិសុខប្រមាណជា៤០០នាក់ ប្រដាប់ដោយដំបងឆក់ យាមកាមនៅទីនោះ៕