ប្រារព្ធ​ពិធី ២០​ឧសភា ​នៅ​មជ្ឈ​មណ្ឌល​ជើង​ឯក​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ(២០ ឧសភា ២០១៤) ៖ មាន​រយៈពេល​ជាង​៣០​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​ចងចាំ​មិនអាច​បំភ្លេចបាន នោះ​គឺ​របប​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ (​របប​ប៉ុលពត​) ដែល​បង្ក​វិនាសកម្ម​យ៉ាង​សាហាវ ឃោ​ឃៅ ព្រៃផ្សៃ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និរាស​ព្រាត់ប្រាស់​បែកបាក់​ក្រុមគ្រួសារ ឪពុកម្តាយ​ព្រាត់កូន ប្រពន្ធ​ព្រាត់​ប្តី បង​ព្រាត់​ប្អូន រហូតមកដល់​សព្វថ្ងៃ​នេះ ។

ទោះបី​ជាមាន​រយៈពេល​ជាង​៣០​ឆ្នាំ​ក្តី តែបើ​យើង​នឹកគិត​ហើយ​គ្រាន់តែ​បិទ​ភ្នែក​ស្រមៃ​បន្តិច​នោះ យើង​នឹកឃើញ​ភ្លាម​ហាក់​នៅ​នឹង​ភ្នែក​ស្រស់ៗ​នូវ​ភាពឈឺចាប់​ទាំងនោះ គឺ​នៅតែ​ដិត​ជាប់​ក្នុង​បេះដូង​ខ្មែរ​តែម្តង ដែល​មិនអាច​បំភ្លេច​បានឡើយ ។​

ជាក់ស្តែង​នៅ​ថ្ងៃទី​២០ ឧសភា ២០១៤ នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ដោយមាន​ការរៀបចំ​ពី​សាលា​រាជធានី​ភ្នំពេញ បានធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់​បង់ជីវិត​នៅក្នុង​របប​ ប្រល័យពូជសាសន៍ នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ស្ថិតក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ៕

ការសម្តែងឈុតឆាកសង្ខេបខ្លីៗពីប្រវត្តិខ្លះៗនៅក្នុងរបប ប្រល័យពូជសាសន៍ ក្នុងការប្រារព្ធពិធី២០ឧសភា នៅមជ្ឈមណ្ឌលជើងឯក។
ការសម្តែងឈុតឆាកសង្ខេបខ្លីៗពីប្រវត្តិខ្លះៗនៅក្នុងរបប ប្រល័យពូជសាសន៍ ក្នុងការប្រារព្ធពិធី២០ឧសភា នៅមជ្ឈមណ្ឌលជើងឯក។

Related Articles

Back to top button
Close
Close