មេបញ្ជាការកងទ័ពកំពូលថៃ ប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក
សារព័ត៌មាន Cambodia News/
ថៃ (២០ ឧសភា ២០១៤) ៖ ៖ មេបញ្ជាការកងទ័ពកំពូលរបស់ថៃ ប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក ដើម្បី ការពារសន្តិសុខជាតិ និង សណ្តាប់ធ្នាប់ ខណៈដែលប្រទេសកំពុងមានវិបត្តិ នេះ បើយោងតាមព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃ អង្គារ៌ ទី២០ ខែឧសភា នេះ ។
លោក Nipat Thonglek មន្រ្តីជាន់ខ្ពស់ នៃកងទ័ពថៃ បានថ្លែងប្រាប់ CNN ថា ការប្រកាសដាក់ប្រទេស ចូលក្នុងច្បាប់អាជ្ញាសឹកនេះ មិនមែនជារដ្ឋប្រហារនោះទេ ។ តាមព័ត៌មាន BBC ចេញផ្សាយឲ្យដឹងថា គ្រប់បណ្តាស្ថានីយទូរទស្សន៌ទាំងអស់ថៃ ត្រូវបានការពារដោយកងទ័ព បន្ទាប់ពីប្រកាសដាក់ទូទាំងក្នុងច្បាប់អាជ្ញាធរសឹក ។