ចិន​នៅ​តែ​ប្រកាស​បន្ដ​យុទ្ធនា​ការ​ខួង​ប្រេង​នៅតំ​បន់​ជម្លោះ ​

សារព័ត៌មាន​ Cambodia News/

ចិន (១៩ ឧសភា ២០១៤) ៖ មន្ដ្រីជាន់ខ្ពស់​​គ្រប់គ្រង​ផ្នែក​​បុគ្គលិក​​របស់​ចិន​​លោក ​ហ្វាង ហ្វឹង​ហ៊ួយ​ បាន​ប្រកាស​​ឱ្យ​ដឹងថា ​ចិន​មិន​រា​ថយ​​ឡើយ​​ក្នុង​យុទ្ធនាការ​​ខួង​ប្រេង ​នៅ​តំបន់​​ដែល​វៀត​ណាម​​បាន​អះអាងថា ​ជា​ដែនទឹក​​របស់គេ​នោះ​។​

ការប្រកាស​​បែប​នេះ ​ដោយ​លោក​​អះអាងថា​ វា​មិន​ខុស​អី​ទេ​​គ្រាន់តែ​​ខួង​យក​​ប្រេង​​ក្នុង​ដែនទឹក​​របស់ខ្លួន​ ហើយ​ចិន​​នឹង​បន្ដ​​ការពារ​​ជា​និច្ច​​នៅ​តំបន់​ខាងលើ​។ ​នេះ​បើតាម​​ការ​បញ្ជាក់​របស់​លោក​ ​ប្រាប់​ដល់​​អ្នកសារព័ត៌មាន​​ក្នុង​ពេល​​ធ្វើ​សន្និសីទ​​ការ​សែត​។​

មន្ដ្រីជាន់ខ្ពស់​​រូបនេះ​​បាន​បញ្ជាក់​បន្ថែម​ថា ​វៀតណាម​​ក៏​បាន​បញ្ជូន​​កប៉ាល់​​ជាច្រើន​គ្រឿង​​ផង​ដែរ ​ទៅ​រំខាន​​ដល់​ប្រតិ​ប​ត្ដិ​ការ​ខួង​ប្រេង​ ប៉ុន្ដែ​លោក​​សង្កត់ធ្ងន់​ថា​ វា​ពិតជា​​មិន​អាច​​មាន​បញ្ហា​​ដល់​ចិន​ឡើយ ​គ្រាន់​តែ​ខ្លួន​​ធ្វើ​ប្រតិ​បត្ដិកា​រ​​ក្នុង​ដែនទឹក​​ខ្លួនឯង​។​

គួររម្លឹកថា​ ដោយសារ​តែ​​យុទ្ធនាការ​​ខួង​យក​ប្រេង​​នៅ​តំបន់​កោះ​ជម្លោះ ​ប៉ា​រ៉ា​សែ​ល ​បាន​ធ្វើឱ្យ​​ប្រជាជន​វៀតណា​ម​ ផ្ទុះកំហឹង​​យ៉ាង​ខ្លាំង​ និង​បាន​នាំគ្នា​​តវ៉ា ​រហូតដល់​​មាន​ផ្ទុះជា​អំពើ​​ហិង្សា​កើតឡើង ដោយ​បណ្ដាល​ឱ្យ​​មនុស្ស​២១​នាក់​​បាន​ស្លាប់​​ ជាច្រើន​នាក់​​ផ្សេង​ទៀត​​ត្រូវ​ចាប់ខ្លួន ​និង​រងរបួស​៕

20140516

Related Articles

Back to top button
Close
Close