បុគ្គលិកក្រុមហ៊ុនកាល់តិច ព្រមចូលធ្វើការវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ ឧសភា ២០១៤) ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា នេះ តំណាង បុគ្គលិកក្រុមហ៊ុនកាល់តិច បានឲ្យដឹង ថា ក្រោយពីក្រុមហ៊ុនសន្យានឹងដោះស្រាយបញ្ហារបស់ពួកគេនៅពីរខែខាងមុខ ដោយសន្យាថាក្នុងរយៈពេលរង់ចាំការដោះស្រាយនេះ ក្រុមហ៊ុននឹងបន្ថែមប្រាក់ឲ្យបុគ្គលិកចំនួន១០ដុល្លារក្នុងមួយខែ ហើយស្នើឲ្យពួកគេចូលធ្វើការវិញ។
នៅព្រឹកនេះ បុគ្គ លិកក្រុមហ៊ុនកាល់តិចទាំងអស់ បានទៅជួបជុំគ្នានៅតាមស្ថានីយរៀងៗខ្លួន ប៉ុន្តែមិនទាន់ចូលធ្វើការដូចធម្មតាទេ គឺនៅរង់ចាំសញ្ញាពីភាគីក្រុមហ៊ុនថា តើនឹងឲ្យបុគ្គលិកចូលធ្វើការ វិញនៅពេលណា។
បុគ្គលិកក្រុមហ៊ុនកាល់តិច បានធ្វើកូដកម្មចាប់តាំងពីថ្ងៃចន្ទ ទី១២ ខែឧសភាកន្លងមក ក្នុងបំណងទាមមទារ ដំឡើងប្រាក់ខែឲ្យបាន១៦០ដុល្លារក្នុងមួយខែ ដើម្បីឲ្យពួកគេរស់នៅបានសមរម្យជាងបច្ចុប្បន្ន៕