សម ​រង្ស៊ី ​ទៅ​រើស​សំរាម​តាម​ឆ្នេរ​សមុទ្រ​

សារព័ត៌មាន​ Cambodia News ​/

ដោយ៖ ហេង នាង/

សីហនុ (១៦ ឧសភា ២០១៤) ៖ នៅលើ​ហ្វេ​សប៊ុក​របស់ មេដឹកនាំគណបក្ស ប្រឆាំង​ ​លោក សម រង្ស៊ី ​ បាន​បង្ហាញឲ្យ​ដឹង​ថា លោក​​ បាន​នាំ​សហការី​រ​ទៅ​រើស​សំរាមនៅតាម​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ចាត់ទុកថា ជា​គំរូ​មួយ​ដល់​ប្រជាជន ឲ្យចូល​រួម​ថែរក្សា​បរិស្ថានទាំងអស់គ្នា​។​

ការ ​ទៅ​លំហែកាយ និង​រើស​សំរាមនៅតាម​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ​​របស់​មេដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ គឺ​បន្ទាប់​ពីលោក​ បញ្ចប់​ការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ខេត្ត​ព្រះសីហនុកាល​ពី​ថ្ងៃ​ទី​ ១៥ ខែឧសភា ។

​ នៅលើ​ហ្វេ​សប៊ុក​របស់ លោក​ ក៏​បានបង្ហាញ​ពី​សកម្មភាព​​របស់លោក​ និង​ភរិយា ​ព្រមទាំង​​​សហ​ការ​រី និង​អង្គរក្ស​មួយចំនួន​ផង បាន​ដើរ​រើស​កាកសំណល់​ដែល​ជា​ថង់​ផ្លា​ស្ទិក និង​សំរាម​ដែល​មិន​ងាយ​រលួយ យកទៅដាក់​នៅក្នុង​ថង់​ខ្មៅ​៕

as

 

Related Articles

Back to top button
Close
Close