កែវ នីសា ចោលឱកាសនៅបាយ័ន
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៦ ឧសភា ២០១៤) ៖ តារាសម្តែង កែវ នីសា ដែលបានចូលជ្រកកោននៅទ្រនំទូរទស្សន៍ My TV ក្នុងតំណែងជាពិធីការិនីអស់រយៈពេលជាមួយឆ្នាំមកហើយ នោះ បានចាកចេញទៅធ្វើជាពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ បាយ័ន ប៉ុន្តែអ្វី ដែលចម្លែកនោះ តារាសម្តែងដ៏ស្រស់ស្អាតរូបនេះក៏បានសម្រេចចិត្តបោះ ចោលឱកាសជាពិធីការិនី នេះចោលបាត់ទៀត ។
កន្លង មក កញ្ញា កែវ នីសា ការចាប់បានតំណែងជាពិធីការិនីក្នុងកម្មវិធីបែប ល្បែងកម្សាន្តចំនួន២របស់ My TV ធ្វើឲ្យនាងល្បីឈ្មោះមិនស្ទើរទេ ។ មាន ការបញ្ជាក់ពីអ្នកសិ្នទ្ធនឹងសិល្បៈថា តារាស្រីរូបនេះគ្រោងនឹង មកធ្វើជាពិធីការិនីក្នុងកម្មវិធីតន្ត្រីយុ វវ័យ ឱ្យស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលជាទ្រនំធ្លាប់លើកតម្កើងនាងលើការសម្តែងខ្សែភា ពយន្តកាលពី ៣-៤ឆ្នាំមុន ។
តំណែងពិធីការិនី នេះក៏មិនត្រូវជំនួសតំណែងពិធីការិនីកូនមួយ សុខ សោម៉ាវត្តី នោះទេ គឺជាការបន្ថែមដៃគូនិយាយរហូតដល់ទៅបីនាក់រួមទាំងលោក ជួប សុភ័ក្រ ហើយនាងគ្រោងឡើងបង្ហាញវត្តមានក្នុងកម្មវិធីនេះចាប់ពី ថ្ងៃ២៦មេ សាមក ។
ប៉ុន្តែការទន្ទឹងរង់ចាំមើលវត្តមាន របស់នាងក្នុងតំណែងថ្មីត្រូវ បានខកខាន ក្រោយពេលតារាស្រីរូបនេះប្តូរចិត្តបោះបង់ចោលតំណែង នេះ ដោយសារពាក្យបញ្ចើចបញ្ចើរបស់អ្នកសិល្បៈ និងអ្នកសារព័ត៌មានថា អាចនឹងប្រជែងតំណែងតារាស្រីកូនមួយ សុខ សោម៉ាវត្តី ដែលជាអ្នកមានជំនាញខ្ពស់ជាងនាងនោះ ។ អវត្តមានរបស់ពិធីការិនីរូបនេះក៏ត្រូវបានជំនួស ដោយពិធីការិ នីថ្មីម្នាក់ កែវ នីសា ផងដែរ ៕