ក្រុមសហជីពទួកគីប្រកាសធ្វើកូដកម្មជុំវិញមនុស្សស្លាប់ក្នុងហេតុការណ៍ផ្ទុះឆេះអណ្ដូងរ៉ែធ្យូងថ្ម
សារព័ត៌មាន Cambodia News/
ទួកគី (១៦ ឧសភា ២០១៤) ៖ ក្រុមសហជីពប្រទេសទួកគីមួយក្រុម បានប្រកាសធ្វើកូដកម្ម បន្ទាប់ពីមនុស្សប្រមាណជា២០០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ឆេះអណ្ដូងរ៉ែធ្យូងថ្ម ខណៈដែលកម្មករទាំងនេះ កំពុងរុករករ៉ែនៅទីក្រុង សូមា ភាគខាងលិចប្រទេសទួកគី។
ការប្រកាសធ្វើកូដកម្មនេះ ធ្វើឡើងនៅថ្ងៃទី១៥ខែឧសភា ស្ថិតនៅតំបន់កន្លែងរ៉ុករករ៉ែ។ មូលហេតុដែលក្រុមសហជីពធ្វើកូដកម្មដូច្នេះ គឺចង់ឱ្យក្រុមហ៊ុនទទួលខុសត្រូវចំពោះកម្មករ ព្រោះការផ្ទុះឆេះអណ្ដូងរ៉ែជាការធ្វេសប្រហែសរបស់ក្រុមហ៊ុន។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះមានមនុស្សស្លាប់ប្រមាណ២៧៤នាក់ និងជាង៣០០នាក់បានជួយសង្រោះទាន់ពេលវេលា និងជាង២០០នាក់បន្ត ជាប់នៅក្រោមដី ក្នុងចំណោមមនុស្សនៅទីនោះប្រមាណជាង៧០០នាក់។ យ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត៕