បុគ្គ​លិក​កាល់​តិច​បន្ដ​ផ្ទុះ​កូដ​កម្ម ​ខណៈ​ខាង​ក្រុម​ហ៊ុន​មិន​ទាន់​មាន​ដំណោះ​ស្រាយ​

សារព័ត៌នមាន​​ Cambodia News/

ភ្នំ​ពេញ​ (១៥ ឧសភា ២០១៤) ៖ ​កាល​ពី​​​ព្រឹក​​ថ្ងៃទី១៤ ខែឧសភា ម្សិលមិញ បុគ្គលិក​​ក្រុម​កាល់​​តិច​នៅតែ​បន្ដ​​ធ្វើ​ កូដកម្ម​​របស់​ខ្លួន​ ដោយ​បាន​​ប្រមូលផ្ដុំ​​គ្នា​នៅ​​ស្ថានីយ​ កាល់​តិច​​សាខា​​នៅ​​ស្ដុប​​​បូកគោ​ ដោយ​​បាន​​ស្រែក​ទាមទារ​​ឲ្យ​ភាគី​ក្រុម​ហ៊ុន​រក​ដំ​ណោះស្រាយ​​ជូន​ពួកគេ​​ ក្នុងការ​​ទាម​ទារ​​​ដំឡើង​​ប្រាក់ខែ​​១៦០​ដុល្លារ​ និង​ប្រាក់​ខែ​ទី​១៣​។

​​ការសម្រេច​​បន្តធ្វើ​កូដ​កម្ម​នេះ​ ដោយសារ​ភាគី​បុគ្គ​លិក​កាល់​​តិច​បាន​​ច្រានចោល​ មិន​​ទទួល​យក​​​លទ្ធផល​​​របស់​ភាគី​​​ក្រុមហ៊ុន​ ​​ដែល​បាន​​​សុំ​ពន្យា​​ពេល​​លើក​យក​​​បញ្ហា​នេះ​​ ទៅ​ពិភាក្សា​​​នៅពេល​២​ ទៅ​៣​​ខែ​ខាង​មុខ​​ទៀត។

កន្លងមក​​នេះ​បុគ្គលិក​​ក្រុមហ៊ុន​​កាល់​តិច​​ទទួលបាន​​ប្រាក់ខែ​ ទៅតាម​ផ្នែក​​នីមួយៗ​​ដូចជា​បុគ្គ​លិក​​​ផ្នែក​សំអាត​ នៅ​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​​Caltex ​ទទួលបាន​​ប្រាក់​ឈ្នួល​​ក្នុង​មួយ​ខែ​​ត្រឹមតែ​​១០០​ដុល្លារ​ បុគ្គលិក​​ផ្នែក​ចាក់​​សាំង​ទទួល​បាន​ប្រាក់​​ឈ្នួល​ក្នុង​​មួយ​ខែ​១២០​​ ដុល្លារ​ និង​បុគ្គលិក​​ផ្នែក​បេឡា​ ទទួលបាន​​ប្រាក់​ឈ្នួល​​ក្នុង​មួយ​ខែ​១៣០​​ដុល្លារ​។

សូម​បញ្ជាក់​​បន្តិច​​ដែរ​ថា​ ការផ្ទុះ​កូដ​កម្ម​របស់​​បុគ្គលិក​ធ្វើការ​នៅ​​ក្រុមហ៊ុន​​កាល់​តិច​ នាំគ្នា​តវ៉ា​​ទា​មទារ​ប្រាក់​ខែ​គោល​ចំនួន​ ១៦០​​ដុល្លារ​ និង​ប្រាក់​ខែ​ទី​១៣​ នៅ​គ្រប់​សា​ខា​ប្រមាណ​​ជា​២៦​ នៅតាម​បណ្តា​​ខេត្ត​រាជធានី​ ដោយ​ពួកគេ​​ភាគី​​ច្រើន​បាន​​លើក​ឡើង​ថា​ ប្រាក់ខែ​ទាប​​ធ្វើឲ្យ​ពួក​គេ​​ពិបាក​ផ្គត់​ផ្គង់​ជីវភាព​ ខណៈ​​តម្លៃ​ទំនិញ​​នៅលើ​ទីផ្សារ​​ចេះ​តែ​ឡើង​ថ្លៃ​ខ្ពស់​ ជាង​​ចំ​ណូល​​របស់​​ពួកគេ​៕

a

Related Articles

Back to top button
Close
Close