ពលរដ្ឋ វៀតណាម ផ្ទុះបាតុកម្ម តវ៉ាជម្លោះដែនសមុទ្រ
សារព័ត៌មាន Cambodia News/
វៀតណាម (១៤ ឧសភា ២០១៤) ៖ ប្រជាជនវៀតណាមជា ច្រើនរយនាក់ បានផ្ទុះបាតុកម្មរហូតដល់ដុត បំផ្លាញរោងចក្ររកស៊ីរបស់ថៅកែចិន នៅ ក្នុងប្រទេសវៀតណាម ជាពិសេសតំបន់ភាគ ត្បូង ដើម្បីតវ៉ាប្រឆាំងនិងការឈ្លានពាន របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅដែនសមុទ្រ ភាគខាងត្បូង ដែលប្រទេសទាំងពីរ កំពុងមាន ជម្លោះជាមួយគ្នា ។
យោងតាមសេចក្ដីរាយការណ៍របស់សារ ព័ត៌មានអង់គ្លេស AP បានផ្សាយថា នៅព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤នេះ រោង ចក្រ ដែលមានថៅកែ ជាជនជាតិចិន ចិនតៃ វ៉ាន់ ចំនួន១៥ បានរងនូវការដុតបំផ្លាញស្ថិត នៅភាគត្បូងប្រទេសវៀតណាម ក្រោយពី ក្រុមបាតុករបានងើបប៉ះបោរប្រឆាំង តវ៉ាជា មួយក្រុងប៉េកាំង លើដែនសមុទ្រភាគខាង ត្បូងនោះ ។
ជាមួយនឹងការតវ៉ាដ៏ខ្លាំងរបស់ប្រជាជន វៀតណាម រហូតដល់ដុតបំផ្លាញរោងចក្រ របស់ថៅកែចិន ស្ថិតនៅខេត្ដប៉ិញយឿង ជាប់ទីក្រុងហូជីមិញ បានបង្ខំឱ្យរដ្ឋាភិបាល ចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួន ចេញសេចក្ដីព្រមាន សម្រាប់ប្រជាជនចិន ទាំងអស់ ដែលមានបំណងទៅ ប្រទេសវៀត ណាម និងកំពុងរស់នៅរកស៊ីក្នុងប្រទេស វៀតណាម មានការប្រុងប្រយ័ត្នខ្ពស់និង គ្រប់វេលា ។
សូមបញ្ជាក់ថា មូលហេតុដែលនាំឱ្យប្រជា ជនវៀតណាម ផ្ទុះការតវ៉ារហូតប្រើអំពើ ហិង្សាប្រឆាំងរដ្ឋាភិ បាល ក្រុងប៉េកាំង ដោយ សារតែ កាលពីសបា្ដហ៍មុនកន្លងទៅនេះ នាវា ចម្បាំងរបស់ចិននិងវៀតណាម បានបុកគ្នា នៅដែនសមុទ្រចិនខាងត្បូង រហូតដល់ខាង ទាហានចិន បាញ់ទឹកទៅលើនាវាចម្បាំង របស់ភាគីវៀតណាមទៀតផង ៕