យុវ​​ជន​ ៣​នាក់​ ជាប់​ចោទ​ពាក់​ព័ន្ធ​នឹង​ការ​រួម​ភេទ​ជា​មួយ​អនី​តិ​ជន​

សារព័ត៌មាន​​Cambodia News​/

ភ្នំ​ពេញ​ (១៤ ឧសភា ២០១៤) ៖ កា​លពី​រ​សៀល​ថ្ងៃទី១៣ ខែឧសភា តំណាង​អយ្យ​ការ ​អម​សាលា​ដំបូ​ងរា​ជ​ធានី​ភ្នំពេញបា​ន​សម្រេ​ចចោ​ទ ​ប្រកា​ន់យុ​វជ​ន​​ ៣នា​ក់ពីប​ទ «រួ​មភេ​ទជា​មួយ​អនីតិ​ជន​» បន្ទាប់​ពី​សង្ស័យ​ថា​បាន​លួង​លោម​ និ​ង នំា​នារី​វ័យ​ក្មេង​២​នាក់ អា​យុក្រោ​ម១​៥ឆ្នាំ​ ទៅដេ​ករួម​ភេទ​ នៅ​ផ្ទះសំ​ណាក់​ នៅ​ក្នុ​ង​​​រាជ​ធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី មន្រ្តី​តុលា​ការ​បាន​ឲ្យដឹ​ងថា​ យុវ​ជន​សង្ស័យ​ទាំង​៣​នាក់​ ទី១ ឈ្មោះ​អ៊ីង ​សុវណ្ណ​ខេមរា ​ហៅ​មាន ​អាយុ​១៧​ឆ្នាំ ​មាន​មុខ​របរ ជាង​កាត់​សក់ ស្នាក់​ខាង​ក្រោយម​ន្ទីរ​ពេទ្យ​ព្រះ​កុសុ​មៈ ស្ថិត​នៅ​សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួល​គោក ​ទី​២ឈ្មោះ​ហួន ច័​ន្ទតារា ភេទប្រុស ​អាយុ​២៣​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ​ស្នាក់​ផ្ទះលេ​ខ​៥F ផ្លូវ​លេខ​​១០១ ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​និង​ទី៣​ឈ្មោះ​សូវ ​ស្ទេ​វីន ​អាយុ​១៨​ឆ្នាំ ​សា្ន ​ក់នៅ​ផ្ទះ​លេខ​៣៩F ​ក្នុង​បុរី​សុខ​សាន្ត ​ភូមិត្រ​ពាំង​ឈូក ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​រាជ​ធានី​​ភ្នំពេញ​។

​​ប្រភព​ព័ត៌មានបន្ត​ថា យុវ​ជន​សង្ស័យ​ទាំង​៣នាក់​ខា​ងលើនេះ​ ត្រូវ​បាន​ចាប់​ឃាត់ខ្លួ​ន ​ជាប់ពា​ក់ព័ន្ធ​នឹង​ការលួ​ង ​លោម​នារីរ​ងគ្រោះចំ​នួន​២នា​ក់ ​ក្នុងនោះ​ មាន​ម្នាក់​អាយុ១​៤ឆ្នាំ​ និង​ មា្នក់​ទៀត​ អាយុ​១៣​ឆ្នាំ ​ទៅរួ​មភេទ​ ចំនួន​៤ ​ទៅ ​៥ថ្ងៃ​ នៅ​ក្នុង​ផ្ទះ​សំណា​ក់«ថ្ងៃ​ល្អ» នៅ​ក្នុង​រាជ​ធានី​ភ្នំពេ​ញ កា​លពី​ខែកុម្ភៈ ​កន្លង​ទៅ​។​

​​ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹង​ទៀត​​ថា ពួ​កគេ​ត្រូវ​បានចា​ប់ខ្លួ​ន បន្ត​បន្ទា​ប់នៅក្នុ​ងរាជ​ធានី​ភ្នំ​ពេញ កា​លពី​ថ្ងៃទី ​១២ ​ខែ ឧស​ភា តាម​ពាក្យ​បណ្តឹង​រប​ស់ឪ​ពុក​ម្តាយ​របស់​នារី​រង​គ្រោះ ​និង​ បន្ទា​ប់ពី​សម​ត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ ធ្វើ​ការ​ស៊ើប​អង្កេត​​អស់​ពេល​ ជាច្រើ​នខែ​រួច​មក​។ ចំណែក​​យុវ​ជ​នម្នា​ក់ទៀត ដែ​ល​ជាប់ ពាក់​ព័ន្ធ​ក្នុ​ងសំ​ណុំ​រឿង​នេះ​ដែរ​នោះ​ បា​នរ​ត់គេ​ចខ្លួ​ន៕

​asd

Related Articles

Back to top button
Close
Close