បាក់​អគារ ​នៅ​ខេត្ត​ សុរិន្រ្ទ ​ប្រទេស​ថៃ ​សម្លាប់​មនុស្ស ​៧​ នាក់ ​

សារព័ត៌មាន​​ Cambodia News​/

ថៃ (១៤ ឧសភា ២០១៤) ៖យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ពុធ ទី ១៤ ខែ ឧសភា ឆ្នាំ ២០១៤ នេះបានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស ៧ នាក់ ស្លាប់ ដោយសារ គ្រោះ​ថ្នាក់​បាក់អគារ លក់គ្រឿង សំណង់ ស្ថិតនៅខេត្ត សុរិន្រ្ទ ភាគឦសាន ប្រទេសថៃ ។

លោក និរ៉ាត់ កល្យាណមិត្ត អភិបាលខេត្ត សុរិន្ទ្រ បានថ្លែងថា ករណី អគារក្រុមហ៊ុន  ស្យាម​​គ្លូប៉​​ល ​​ហៅ​ ចំកា​ត់ ​លក់​គ្រឿ​ង​សំ​​ណ​ង់​ ​ត្រូ​វ​បា​ន​​រន្ទះ​​បា​ញ់​ខ​ណៈ​មា​ន​​ពេ​ល​ភ្លៀ​ង​កា​ល​ពី​រសៀ​ល​ថ្ងៃ​​ ​ម្សិលមិ​ញ ​បណ្តាល​ឲ្យបា​ក់​ អ​គារ ​ប​ង្ក​ឲ្យ​មា​នមនុ​ស្ស ​៧​ ​នាក់ស្លាប់ ​រួ​ម​ទាំ​ង ​ទា​រ​ក​ក្នុ​ងផ្ទៃ​ផ​ងដែ​រ​។​

​ប​​ច្ចុប្បន្ន​ ​អា​ជ្ញាធ​រ​​ បា​ន​ប​ញ្ជា​ឲ្យ​ក្រុ​ម​ ​វិ​ស្វករ​ចុះ​ត្រួ​ត​ពិ​និ​ត្យ​កន្លែ​ង​កើត​ហេ​តុ​ ​ដើ​ម្បី​ស្វែ​ង​រ​កមូ​ល​ហេ​តុ​ពិ​ត​ប្រា​ដ​ក​ ​ខ​ណៈ​ដែ​ល​ប្រ​ជា​ព​ល​រដ្ឋ​ថៃ​ ​ម្នា​ក់​រ​ស់​នៅ​ក្បែ​រក​​ន្លែង​កើត​ហេតុ​ ​បា​ន​អះ​អា​ង​ថា​ ​មុ​ន​ពេ​ល​កើ​ត​ហេ​តុ​រូ​ប​គាត់​ ​បា​ន​ឭ​ស្នូ​រ​ ​សម្លេ​ង​រ​ន្ទះ​ ​ក្រោ​យ​ម​ក​ ​ក៏​ឃើ​ញ​អ​គា​រ​ល​ក់​គ្រឿង​​សំ​ណង់​បា​ក់​ ​ប​ង្ក​កា​រ​ភ្ញា​ក់​ផ្អើ​ល​តែ​ម្ត​ង៕

Hong-0198

Related Articles

Back to top button
Close
Close