ពៅ លីដា ស្ងាត់ៗឡើងវីឡាថ្មីតម្លៃជាង១៣ម៉ឺនដុល្លារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ ឧសភា ២០១៤) ៖ តារាសម្តែងសម្បុរស្រអែមស្រស់រាងតូចច្រឡឹង កញ្ញា ពៅ លីដា ប៉ុន្មានថ្ងៃមកនេះកំពុងតែមមាញឹកដើរចែកសំបុត្រឡើងគេហដ្ឋានថ្មី របស់នាងដែលនឹងធ្វើឡើងនៅពេលឆាប់ៗនេះ។
ផ្ទះរបស់កញ្ញា ពៅ លីដា ត្រូវបានគេអះអាងថា ជាប្រភេទផ្ទះវីឡាថ្មីសន្លាងមានទីតាំងស្ថិតនៅក្នុងបុរីពិភព ថ្មីក្បែរចំការព្រីង មានតម្លៃជាង១២ម៉ឺនដុល្លារ ។
ទាក់ទិន នឹងព័ត៌មាននៃការឡើងគេហដ្ឋានថ្មីនេះ កញ្ញា ពៅ លីដា បានបញ្ជាក់ថា ផ្ទះថ្មីរបស់នាងពិតជាប្រភេទផ្ទះវីឡាមែន តែជាវិឡាធំល្មមតម្លៃសមរម្យដែលបងប្អូនអ្នករកស៊ី ឬធ្វើការខ្លះក៏អាចទិញស្នាក់នៅដូចនាងបានដែរ មិនចាំបាច់តែតារានោះទេ។
កញ្ញាពៅ លីដា បានបន្ថែមថា ផ្ទះថ្មីនេះបើនិយាយពីតម្លៃគឺ១២ម៉ឺនដុល្លារ តែបងប្អូន និងម្តាយរបស់នាងខ្ញុំបានទិញគ្រឿងរបស់របរប្រើប្រាស់មួយចំនួនធំ តាំងពីតុ ទូ គ្រែ ថ្មីៗ មានតម្លៃមួយចំនួនទៀត ដែលរាប់បញ្ចូលទៅតម្លៃអាចឡើងដល់ជាង១៣ម៉ឺនដុល្លារឯណោះ» ៕