ការ​វាយតប់​គ្នា​របស់​សិស្ស​សាលា​បាន​ក្លាយ​ជា​ទៅ​រឿង​ធម្មតា​

នាង/ សារព័ត៌មាន​យុវវ័យថ្មី​/Cambodia News /

ភ្នំ​ពេញ​ (០៨ ឧសភា ២០១៤) ៖ នៅ​ភ្នំ​ពេញ​សព្វថ្ងៃ​ករណីសិស្ស​សាលាវាយតប់​គ្នា​ ហើយ​ថតរូប​បង្ហោះ​តាម​ បណ្តាញទំ​នាក់​ទំ​នង​សង្គម​ បាន​ក្លាយ​ជា​រឿង​ធម្ម​តា​ទៅ​ហើយ​ ​ដោយ​ហេតុ​ការណ៍​គួ ឲ្យ​ហួសចិត្ត ​ទិដ្ឋភាព​បែប​នេះ​ត្រូវ​គេ​ប្រទះ​ឃើញជាហូរ​ហែមិន​ថា នៅ​ភ្នំ​ពេញ​ ឫទី​ប្រជុំ​ជន​នានា​នោះ​ទេ​។

ទិដ្ឋភាព​បែប​នេះអាច​និយាយ​បាន​ថា សីលធម៌សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន​ពិត​ជា​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សង្គាល់។ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​នេះ មិន​មែន​បុគ្គលណាម្នាក់ជា​ដោះ​ស្រាយ​នោះ​ឡើយ​​ ដោយ​វា​ជា​ការ​ចូល​រួម​ចំ​ណែក​ទាំង​អស់​គ្នា​ ទាំង​សមាជិក ក្រុម​គ្រួសារដែល​ជា​កោរ​សិកានៃ​សង្គម​។ ប្រសិន​បើ​មិន​ដូច្នេះទេ ​វា​នឹង​ក្លាយ​ជា​រឿង​មួយ​ដែល​ថា ការ​វាយ​តប​គ្នា​របស់​ក្រុម​យុវជន​ យុវនារី​នាពេល​បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​រឿង​ធម្មតា។ ​

ជាពិស​ទៅ​ទៀត ចំ​ពោះ​បញ្ហា​នេះ​ ក្រសួង​អប់​រំ​យុវជន និង​កីឡា ជា​អ្នក​ដើរ​តួយ៉ាង​សំ​ខាន់មួយ​ផង​ដែរ​ ក្នុង​ការ​រៀប​ចំ​ ឫ​ដោះ​ស្រាយ​បញ្ហា​សង្គម​ទាំង​អស់​នេះ​ ដើម្បី​ធានាឲ្យ​បាន​ប្រាកដថា សិស្ស​សាលា​ ប្រុស ស្រី​ក្មេង​ ពិត​ជា​បាន​ចូល​ក្នុង​បន្ទាប់រៀន​ដោយ​មិនត្រៀម​លក្ខណៈប្រយុទ្ធ​គ្នា​នោះ៕

sa

Related Articles

Back to top button
Close
Close