គ.ជ.ប លុបចោលបម្រាម មិនឲ្យមានការដង្ហែក្បួនឃោសនា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ ឧសភា ២០១៤) ៖ កាលពីថ្ងៃទី០៦ ខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពី ប្រកាសលុបចោលបម្រាមរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលហាមគណបក្សនយោបាយហែក្បួនឃោសនា និងជួបជុំនៅតាមទីសាធារណៈនោះ។

គ.ជ.ប បានស្នើឲ្យអាជ្ញាធរនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ រក្សាសន្តិសុខ សម្រាប់ការដង្ហែក្បួនរបស់គណបក្សនយោបាយ ដែលធ្វើកាឃោសនាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានឲ្យនៅថ្ងៃពុធនេះថា គ.ជ.ប បានសម្រេចរួចហើយ ដោយស្មើឲ្យអាជ្ញាធរនៅគ្រប់រាជធានីខេត្ត ត្រូវបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សទាំងអស់ ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ឲ្យស្របទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីក្នុងការបោះឆ្នោត។
ការផ្លាស់ប្តូរជំហររបស់ គ.ជ.ប នេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ថា គ.ជ.ប មិនឯករាជ្យ ហើយអាជ្ញាធររាជធានីភ្នំពេញ បានប្រើអំណាចរំលោភលើ គ.ជ.ប ក្នុងការចាត់ចែងរៀបចំការបោះឆ្នោត៕