ធនាគារ​ជាតិ​នៃ​កម្ពុជា​ចេញ​ផ្សាយ​ក្រដាស​ប្រាក់​ប្រភេទ ៥០០០០ថ្មី

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (០៧ ឧសភា ២០១៤) ៖ លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ធនា​គារ​ជាតិ​​នៃ​កម្ពុជា​ បោះ​ផ្សាយ​ទន្ទឹម​គ្នា​នឹង​ធន​ប័ត្រ​ផ្សេង​ទៀត​ ​និង​ដាក់​ឱ្យ​ចរាចរ​ធន​ប័ត្រ​គំរូ​ថ្មី​ប្រភេទ​៥០០០០​រៀល​ ជា​ផ្លូវ​ការ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចាប់​ពីថ្ងៃទី​៦​ ឧសភា​ នេះ​តទៅ ។​

តាមសេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ថ្ងៃ​ទី​៦​ ឧសភា​ ​ឱ្យដឹង​ថា​​ អនុ​លោម​តាម​អនុក្រឹត្យ​លេខ​១៧៥​ អនក្រ.បក​ របស់​រាជ​រដ្ឋាភិបាល​​ ចុះថ្ងៃទី​៥​ ឧសភា​ ២០១៤ ស្តី​ពី​ការ​ចេញ​ផ្សាយ​ធន​ប័ត្រ​​ប្រភេទ​​ ៥០០០០​រៀល​គំរូ​ថ្មី។

​ការ​ចេញផ្សាយ​ធន​ប័ត្រ​​ប្រភេទ​​ ៥០០០០​រៀល​គំរូ​ថ្មី នេះ​ ​ដើម្បី​ចូលរួម​អប​អរ​សាទរ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​ករុណា​ ព្រះបាទ​សម្តេច​ ព្រះបរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ក្នុង​គម្រប់​ព្រះជន្មា​យុ​៦១ យាង​ចូល​៦២ ព្រះ​វស្សា​ ដែល​នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី​១៣-​១៤​-១៥​ ឧសភា​ ខាងមុខ​នេះ៕

a4d9456c-cf75-4296-9c95-66fb522e293748af04c4-8f99-49f1-900c-0257ec48d6f5

Related Articles

Back to top button
Close
Close